រដ្ឋាភិបាលស៊ីរីស្នើឲ្យភាគីចរចារនានាថ្កោលទោសការវាយប្រហារភេរវកម្មនៅទីក្រុង Homs (VNA)

(VOVworld) – នាព្រឹកថ្ងៃទី ២៦ កុម្ភៈ ប្រធានក្រុមចរចាររដ្ឋាភិបាលស៊ីរីដែលបាន
ចូលរួមការចរចារសន្តិភាពនៅទីក្រុង Geneva ស្វីស លោក Bashar al Jaafari បាន
ស្នើឲ្យភាគីទាក់ទិននានាថ្កោលទោសការវាយប្រហារនៅទីក្រុង Homs។​ ថ្លែងមតិ
បន្ទាប់ពីជំនួបជាមួយបេសកជនពិសេស អ.ស.ប. ទទួលបន្ទុកបញ្ហានៅ ស៊ីរី លោក
Staffan de Mistura លោក Bashar al Jaafari បានអះអាងថា៖ រឿង ហេតុនៅទីក្រុង
Homs បានក្របដណ្តប់ស្រមោលខ្មៅទៅលើវង់ចរចារសន្តិភាព នៅទីក្រុង Geneva
ហើយនេះមិនមែនជាទង្វើភេរវកម្មធម្មតា ប៉ុណ្ណោះទេ​ ថែមទាំង ជាការវាយប្រហារ
ខាងនយោបាយ ទៀតផង។​ រីឯខ្លួនវិញ បេសកជន ពិសេស អ.ស.ប. លោក Staffan
de Mistura ក៏បានថ្កោលទោសការវាយប្រហារ ពោលខាងលើផងដែរ ហើយចេញ
សេចក្តីប្រកាសថា៖ នេះគឺជាឧបាយកលបំផ្លាញចោលរាល់ការខ្នះខ្នែងនៅវង់ចរចារ
សន្តិភាពទីក្រុង Geneva៕