រដ្ឋសភាជ្រើសតាំងអនុប្រធានរដ្ឋ ប្រធានតុលាការប្រជាជនកំពូល និងប្រធានអយ្យការប្រជាជនកំពូល

(VOV)_បន្តរបៀបវារះ សម័យប្រជុំរដ្ឋសភា នីតិកាលទី១១ នាព្រឹកថ្ងៃទី៨ មេ
សា អង្គសន្និសីទបានដំណើការបោះឆ្នោតជ្រើសតាំងអនុប្រធានរដ្ឋ ប្រធាន​តុលា
ការប្រជាជនកំពូល និងប្រធានអយ្យការប្រជាជនកំពូល។ ដោយមាន​សម្លេងគាំ
ទ្រចំនួន ជាង៩១% ​ក្នុងចំណោមសមាជិក​សភាទាំងមូល ​លោកស្រីDang Thi Ngoc
Thinh អនុប្រធានការិយាល័យមជ្ឈឹមបក្ស​ សមាជិកាសភានីតិកាលទី១៣ បាន
ជ្រើសតាំងជាអនុប្រធានរដ្ឋ សាធារណរដ្ឋ សង្គមនិយមវៀតណាម។

ដោយមានសម្លេងគាំទ្រចំនួន៩៥,៥% ក្នុងចំណោមសមាជិក​សភា​ទាំងមូល
លោក Nguyen Hoa Binh លេខាមជ្ឈឹមបក្ស នីតិកាលទី​១២​ សមាជិក​សភានីតិ
កាលទី១៣ ត្រូវបានជ្រើសតាំងជាប្រធានតុលាការប្រជាជនកំពូល។

ដោយមានសម្លេងគាំទ្រចំនួន៦៣,៩៤% ក្នុងចំណោមសមាជិក​សភាទាំង
មូល លោក Le Minh Tri អនុប្រធានគណៈកម្មាធិការកិច្ចការ​ផ្ទៃក្នុងមជ្ឈឹមបក្ស
ត្រូវបានជ្រើសតាំងជាប្រធានអយ្យការប្រជាជនកំពូល៕