រដ្ឋសភាអង់គ្លេសអនុម័តលើគំរោងច្បាប់ស្តីពី Brexit (VNA)

(VOVworld) – នាព្រឹកព្រលឹមថ្ងៃទី​ ១៣ មិនា តាមម៉ោងវៀតណាម រដ្ឋសភា
អង់គ្លេសបានបោះឆ្នោតអំពីការចាកចេញពីសហភាពអឺរ៉ុប (EU) របស់
អង់គ្លេសឬហៅថា Brexit។ ព្រឹត្តិការណ៍នេះបានបើកចេញឱកាសជាផ្លូវការ
សំរាប់ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោកស្រី Theresa May ជូនដំណឹង
ឲ្យបណ្ដា ថ្នាក់ដឹកនាំ EU អំពីផែនការចាកចេញពីប្លុក។ មុននោះ នាថ្ងៃដ
ដែល សមាជិក សភាជាន់ទាបអង់គ្លេសនានាក៏បានឯកភាពបដិសេធ
ការធ្វើវិសោធនកម្មក្នុង គំរោងការណ៍ Brexit ដែលព្រឹទ្ធសភាបានស្នើឲ្យ
បំពេញបន្ថែមនាដើមខែមិនា នេះ៕