លោកបានឱ្យដឹងថា ភាគីទាំងពីរបានយល់ព្រម ដោយមិនបានបង្ហាញព័ត៌មានលម្អិតអំពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនោះទេ ហើយបានជំរុញឱ្យភាគីទាំងពីរមិនបំពានលើកិច្ចព្រមព្រៀងនោះទេ។
សេចក្តីប្រកាសនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិកបានរិះគន់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ុលដូឌីមៀ ហ្សេលេនស្គី ដោយចោទប្រកាន់ការវាយប្រហាររបស់ទីក្រុងគៀវ លើរោងចក្រផលិតប្រេងម៉ាស៊ូតរបស់រុស្ស៊ីថា បានរួមចំណែកដល់កង្វះខាតប្រេងឥន្ធនៈទូទាំងពិភពលោក។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Axios បន្ទាប់នោះ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានឱ្យដឹងថា សេចក្តីប្រកាសរបស់លោក ត្រាំ គឺមិននឹកស្មានដល់ ហើយបានអះអាងថា លោកមិនដឹងអ្វីទាំងអស់អំពីកិច្ចព្រមព្រៀងឈប់បាញ់នោះទេ។ យ៉ាងណាក៏ដោយ មេដឹកនាំអ៊ុយក្រែនបានបញ្ជាក់ថា ទីក្រុងគៀវត្រៀមខ្លួនទទួលយកបទឈប់បាញ់ក្នុងវិស័យថាមពល ប្រសិនបើរុស្ស៊ីយល់ព្រម។ លោកក៏បានបញ្ជាក់ថា អ៊ុយក្រែនចង់ទទួលបានការជូនដំណឹងនៅពេលដែលបទឈប់បាញ់ចូលជាធរមាន ហើយទីក្រុងគៀវ "ត្រៀមខ្លួនរួចជាស្រេច" សម្រាប់ការចូលរួម ប្រសិនបើមេដឹកនាំអាមេរិកបានចរចាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន៕
