អ្ន​កនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាន​ឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ជាឱ្យបញ្ឈប់ការវាយប្រហារលើទីក្រុងគៀវ បន្ទាប់មកគឺការប្រកាសស្រដៀងគ្នានេះ ពីមេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelensky។ ភាគីទាំងពីរបានបញ្ជាក់ថា ហេតុផលគឺដើម្បីធ្វើកិច្ចចរចាជាមួយបេសកជន​ពិសេសរបស់​ប្រធានាធិបតីអាមេរិកនៅទីក្រុងម៉ូស្គូ និងទីក្រុងគៀវ។

កាលពីថ្ងៃទី ៥ កញ្ញាដែរ បេសកជនអាមេរិក លោក Steve Witkoff និងលោក Jared Kushner បានម​កដល់ទីក្រុងម៉ូស្គូ ហើយបានជួបជាមួយលោក​ប្រធានាធិបតី Putin។ ខ្លឹមសារនៃការពិភាក្សាមិនត្រូវបាន​ប្រកាសឡើយ។ ទោះជាយ៉ាងណាក៏ដោយ មុនកិច្ចប្រជុំនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហាញថា ក្នុងអំឡុងពេលនៃដំណើរ​ទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ បេសកជនរបស់លោកនឹងបង្ហាញសំណើមួយដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន៕​