រុស្ស៊ីឯកភាពអនុវត្តបទឈប់បាញ់មនុស្សធម៌នៅទីក្រុង Aleppo ស៊ីរី (VNA)


(VOVworld) – នាថ្ងៃទី ២៥ សីហា អ.ស.ប. បានឲ្យដឹងថា៖ រុស្ស៊ីបានឯកភាព
អនុវត្តបទឈប់បាញ់មួយក្នុងរយៈពេល ៤៨ ម៉ោងជាប្រចាំសប្តាហ៍នៅទីក្រុង
Aleppo របស់ស៊ីរីដើម្បីសកម្មភាពជួយសង្គ្រោះមនុស្សធម៌។ ប៉ុ​ន្តែ ការធានា
សន្តិសុខនៅត្រូវបានរងចាំពីប្រតិកម្មនៃភាគីនានា។ ថ្លែងមិតិជាមួយមជ្ឈដ្ឋាន
សារ ព័ត៌មាន​ បេសកជនពិសេសរបស់ អ.ស.ប. ទទួលបន្ទុកបញ្ហានៅស៊ីរី
លោក Staffan de Mitsura បានលើកច្បាស់ថា៖ ភាគីរុស្ស៊ីបានយល់ព្រម ហើយ
រងចាំ ចម្លើយពីភាគីទាក់ទិននានា។ តាមអ្នកទទួលបន្ទុកបញ្ហាមនុស្សធម៌
របស់ អ.ស.ប. លោក Jan Egeland ផែនការផ្តល់ជំនួយមនុស្សធម៌នៅទីក្រុង
Aleppo រួមមាន ការដឹកជញ្ជូនស្បៀងអាហារទៅកាន់តំបន់ប៉ែកខាងកើត
ដែលកំពុងស្ថិតក្រោមការ ត្រួតត្រារបស់ពួកជ្រុលនិយម និងតំបន់ប៉ែក
នីរតីរបស់កងទ័ពរដ្ឋាភិបាលស៊ីរី។ ទន្ទឹមនឹងនោះ ការជួសជុលបណ្តាញ
អគ្គិសនីយ៍ប៉ែកខាងត្បូងក៏ត្រូវបានអនុវត្ត ផងដែរ៕