ទាក់ទងនឹងបញ្ហានេះ ជំនួយការប្រធានាធិបតីរុស្ស៊ី លោក Yury Ushakov បានឱ្យដឹងថា លោកប្រធានាធិបតី ពូទីន នឹងសម្រេចចិត្តថា អ្នកណានឹងដឹកនាំគណៈប្រតិភូរុស្ស៊ីដើម្បីចូលរួមក្នុងកិច្ចចរចាត្រីភាគីលើអ៊ុយក្រែន។ លោកក៏បានកត់សម្គាល់ថា ភាគីនានាមិនទាន់បានឯកភាពគ្នាលើកញ្ចប់សំណើណាមួយទេ ពីព្រោះភាគីនីមួយៗសុទ្ធតែស្វែងរកគោលដៅអាទិភាពរៀងៗខ្លួន។ ទាក់ទងនឹងទីតាំងនៃកិច្ចចរចា ជំនួយការប្រធានាធិបតីរុស្ស៊ីបានឱ្យដឹងថា «បេក្ខជន» ដែលកំពុងត្រូវបានពិចារណា រួមមានទីក្រុងអាប៊ូដាប៊ី (អេមីរ៉ាតអារ៉ាប់រួម) ទួរគី និងប្រទេសជាច្រើនទៀតដែលក៏បានបង្ហាញពីឆន្ទៈក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចានេះផងដែរ។ លោក Ushakov បានសង្កត់ធ្ងន់ថា នៅមានការងារជាច្រើនដែលត្រូវធ្វើ ដើម្បីសម្រេចបាននូវដំណោះស្រាយសន្តិភាព សម្រាប់បញ្ហាអ៊ុយក្រែន៕
រុស្ស៊ីបើកចំហលទ្ធភាពនៃការចរចាត្រីភាគីលើបញ្ហាអ៊ុយក្រែននៅខែតុលា
[VOVWORLD] - ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី កាលពីថ្ងៃទី ១៣ ខែកញ្ញា បានដកស្រង់សម្តីរបស់អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ដែលបានឱ្យដឹងថា ទីក្រុងម៉ូស្គូមិនច្រានចោលលទ្ធភាពនៃការធ្វើកិច្ចចរចាត្រីភាគីលើបញ្ហាអ៊ុយក្រែននៅខែតុលានោះទេ។
