សារព័ត៌មាមអន្តរជាតិជូនព័ត៌មានអំពីសម្ព័ន្ធក្រុមហ៊ុន Formusa ទទួលខុសត្រូវចំពោះបញ្ហាត្រីស្លាប់នៅភាគកណ្ដាលវៀតណាម

(VOV)_ទីភ្នាក់ងារសារព័ត៌មានជាច្រើនលើពិភពលោក នាថ្ងៃទី៣០មិថុនា បាន
ជូនដំណឹងអំពីការដែល រដ្ឋាភិបាលវៀតណាមរៀបចំសន្និសីទកាសែត ​ប្រកាសមូលហេតុ
ដែលត្រី​ស្លាប់នៅតំបន់ភូមិភាគកណ្ដាលវៀតណាមក្នុងរយៈពេល​ប៉ុន្មានខែមុន។ ទីភ្នាក់
ងារសារព័ត៌មាន Reuters ( អង់គ្លេស) បានជូនដំណឹងថា៖ ​រោងចក្រដែកថែប Formusa
Ha Tinh ជាគំរោងការណ៍មួយក្នុងចំណោមគំរោង​ការណ៍វិនិយោគធំបំផុតនៅវៀត
ណាម បានទទួលខុសត្រូវអំពីបញ្ហាត្រីស្លាប់ នៅតំបន់ភាគកណ្ដាលវៀតណាម។

ទីភ្នាក់ងារសារព័ត៌មាន BBC ( អង់គ្លេស) បានូនដំណឹងថា៖ Formusa ​បាន
សូមអភ័យទោសរដ្ឋាភិបាល ប្រជាជនវៀតណាម ដែលបានបង្កើតឡើងវិបត្តិខាង
បរិស្ថាននៅវៀតណាម ហើយសន្យាសងការខូចខាតចំពោះប្រជាជននិង​បរិស្ថាន
សមុទ្រ។

វិទ្យុ VOA ( អាមេរិក) ទីភ្នាក់ងារសារព័ត៌មាន AP (អាមេរិក) និង Sputnik​
( រុស្ស៊ី) ក៏បានជូនដំណឹងអំពីរឿងហេតុនេះដែរ៕