អញ្ជើញថ្លែងនៅក្នុងសន្និសីទនេះ លោក ដូ ទៀនស៊ី អគ្គនាយកវិទ្យុសំឡេងវៀតណាម (VOV) និងជាអនុប្រធាននាយកដ្ឋានឃោសនាការ និងចលនាមហាជនមជ្ឈិម បានមានប្រសាសន៍ថា៖

“អ្នកនិពន្ធ អ្នកសារព័ត៌មាន កំពុងនៅចំពោះមុខបញ្ហាប្រឈម និងជម្រើសជាច្រើន ក្នុងចំណោមបរិបទនៃការផ្លាស់ប្តូរឌីជីថលកំពុងអភិវឌ្ឍក្នុងល្បឿនដែលមិនអាចទាយទុកជាមុនបាន។ តើយើងនឹងរៀបរាប់រឿងរ៉ាវអ្វីខ្លះនៅលើទំព័រនីមួយៗ នៃការសរសេររបស់យើង នៅក្នុងការងារសារព័ត៌មាននីមួយៗ? តើផ្លូវណាដែលនាំទៅដល់បេះដូងរបស់សាធារណ ជន? កង្វល់មុនបញ្ហានីមួយៗ ដែលហាក់ដូចជាមានដំណោះស្រាយចុងក្រោយ។ សំឡេងរបស់ប្រជាជនក្នុងដំណើរការនៃការធ្វើឱ្យគោលនយោបាយមានភាពល្អឥតខ្ចោះ; ការបង្រួបបង្រួម និងបង្កើនការឯកភាពគ្នាក្នុងសង្គម និងជំរុញសេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍ...។ បញ្ហាទាំងអស់នេះ តម្រូវឱ្យមានការចូលរួមរួមគ្នាពីអ្នកសារព័ត៌មានម្នាក់ៗ ដែលមានទំនួលខុសត្រូវ និងមានចំណង់ចំណូលចិត្ត”។

អញ្ជើញថ្លែងបញ្ចប់សន្និសីទ លោក ផាម ទិត ថាំង អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃនាយកដ្ឋានឃោសនាការ និងចលនាមហាជនមជ្ឈិមបានសង្កត់ធ្ងន់ថា៖ “ទីភ្នាក់ងារសារព័ត៌មានត្រូវពន្លឿនការផ្លាស់ប្តូរឌីជីថល អភិវឌ្ឍន៍សារព័ត៌មានពហុវេទិកា និងអនុវត្តបច្ចេកវិទ្យាថ្មីៗ... ក្នុងការផលិតស្នាដៃសារព័ត៌មាន និងចែកចាយខ្លឹមសារ។ ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីនធឺណិតក្នុងទម្រង់ផ្សេងៗ ប្រកបដោយប្រសិទ្ធភាព ដើម្បីរួមចំណែកដល់ការផ្សព្វផ្សាយព័ត៌មានវិជ្ជមាន”។ សារព័ត៌មានបដិវត្តន៍វៀតណាមត្រូវតែរក្សាតួនាទីរបស់ខ្លួនជាលំហូរព័ត៌មានសំខាន់ៗជានិច្ច ដោយណែនាំមតិសាធារណៈ; បញ្ជាក់យ៉ាងច្បាស់អំពីតួនាទីរបស់ខ្លួនជាកម្លាំងជួរមុខ រួមចំណែកដល់ការពង្រឹងទំនុកចិត្ត ការបង្កើតការឯកភាពគ្នាក្នុងសង្គម ជម្រុញសេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍ និងផ្សព្វផ្សាយតម្លៃវិជ្ជមានក្នុងជីវភាព”៕