នៅក្នុងសារទូរលេខទាំងនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម តាងនាមបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនវៀតណាម បានសម្តែងការចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋ និងប្រជាជនឥណ្ឌា ជាពិសេសក្រុមគ្រួសារជនរងគ្រោះ ដោយបញ្ជាក់ថា អាជ្ញាធរវៀតណាមបាននិងកំពុងអនុវត្តន៍វិធានការជួយសង្គ្រោះ និងសង្គ្រោះជាបន្ទាន់ ព្យាបាលអ្នករងរបួស ជួយក្រុមគ្រួសារជនរងគ្រោះ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភាគីឥណ្ឌា ដើម្បីជំនះពុះពារផលវិបាកនៃឧប្បត្តិហេតុនេះ និងក្នុងពេលដំណាលគ្នាធ្វើការស៊ើបអង្កេតដើម្បីបញ្ជាក់ពីមូលហេតុនៃឧប្បត្តិហេតុនេះ។

នៅថ្ងៃដដែលនេះ រដ្ឋមន្ត្រីការបរទេស លោក ឡេ ហ័យ ទ្រុង ក៏បានផ្ញើសាររំលែកទុក្ខទៅកាន់រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក ស៊ូប្រាម៉ាន់យ៉ាំ ជៃសានកា ផងដែរ៕