សាររបស់អ.ស.ប.ក្នុងទិវាសិទ្ធិនារីអន្តរជាតិ៖ បង្កើនការធ្វើសកម្មភាពដើម្បីសមភាពភេទ (Image: VNA)


(VOVworld) – បណ្ដាមន្ត្រីជាន់ខ្ពស់របស់ អ.ស.ប. បានរំលឹកខួបអនុស្សារវរីយ៍
ទិវាសិទ្ធិនារីអន្តរជាតិ ថ្ងៃទី ៨ មិនា ដោយការអំពាវនាវ​បង្កើនការធ្វើសកម្មភាព
ចំពោះការលៃទុកប្រភពធនធានិងសកម្មភាពនយោបាយថែមទៀតដើម្បីទទួល
បានសមភាពភេទនាឆ្នាំ ២០៣០ ខាងមុខ។ ក្នុងសារនៃទិវានេះ អគ្គលេខាធិការ
អ.ស.ប. លោក Ban Ki Moon បានសង្កត់ធ្ងន់ថា៖ នៅមាននារីនិងកុមារីជាច្រើន
នាក់ដែលត្រូវបានលុបចោលសិទ្ធិមនុស្សជាសារវ័ន្ត។ អ្នកប្រមុខ អ.ស.ប. បាន
អំពាវនាវប្រភពហិរញ្ញវត្ថុខ្លាំងក្លា ភាពក្លាហាននិងការប្តេជ្ញាចិត្តនយោបាយដើម្បី
ទទួលបានសមភាពភេទលើពិភពលោកទាំងមូល ហើយអះអាងថា៖ នេះគឺជាការ
វិនិយោគប្រកបដោយប្រសិទ្ធភាពបំផុតនាអនាគត។ ប្រធានបទនៃទិវាសិទ្ធិនារី
អន្តរជាតិឆ្នាំ ២០១៦ គឺ៖ «ដល់ឆ្នាំ ២០៣០ ពិភពលោក ៥០-៥០៖ បង្កើនការធ្វើ
សកម្មភាព ដើម្បីសមភាពភេទ»៕