សភាតំបន់ Wallonie ពិភាក្សាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម-EU

(VOV)_នេះជាព្រឹត្តិការណ៍សំខាន់ របស់សភាតំបន់ Wallonie ដើម្បីត្រៀ​ម​រៀបចំ
អោយរដ្ឋសភា និងរដ្ឋអំណាចតំបន់នេះ ពិនិត្យមើល និងផ្តល់មតិចំពោះ​កិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរីវៀតណាម-EU ។កិច្ចប្រជុំនេះបានប្រព្រឹត្តទៅចាប់​ពីថ្ងៃទី១ ធ្នូ នៅទីក្រុង
Namur ដោយមានការចូលរួមរបស់សមាជិកសភាជាច្រើន​ នៃគណបក្សផ្សេងៗ និងដំ
ណាងអង្គការក្រៅរដ្ឋាភិបាល អាជីវករ និងអ្នកកាសែតជាច្រើន។

អញ្ជើញចូលរួម និងថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅ​បែល្ស៊ីក
និងជាប្រធានគណៈប្រតិភូវៀតណាម ប្រចាំនៅសហភាពអឺរ៉ុប (EU) លោក Vuong Thua
Phong បានវាយតំលៃខ្ពស់ចំពោះការយកចិត្តទុកដាក់​របស់សភាតំបន់ Wallonie ចំពោះ
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU​៕