សន្និបាតបានអនុម័តលើខ្លឹមសារនៃឯកសារសំខាន់ៗជាច្រើន រួមមាន៖ សេចក្តីសម្រេចចិត្តស្តីពីការផ្លាស់ប្ដូរថ្មីគំរូអភិវឌ្ឍន៍របស់វៀតណាម ដោយឯកភាពថា ត្រូវផ្លាស់ប្ដូរថ្មីគំរូអភិវឌ្ឍន៍របស់ប្រទេសជាតិជាមួយនឹងគោលដៅជាក់លាក់ រហូតដល់ឆ្នាំ២០៣០/ឆ្នាំ២០៣៥/ឆ្នាំ២០៤៥ និងតំរង់ទិសចក្ខុវិស័យដល់ឆ្នាំ ២១៣០ វៀតណាមក្លាយជាប្រទេសសង្គមនិយមដែលមានការអភិវឌ្ឍកម្រិតខ្ពស់ ស៊ីវិល័យ ទំនើប មានអត្តសញ្ញាណ សមត្ថភាពច្នៃប្រឌិត និងកម្លាំងរស់គង់វង្សជានិច្ច; សេចក្តីសម្រេចចិត្តស្តីពីការកសាងនិងអភិវឌ្ឍវៀតណាមទៅជាប្រទេសសមុទ្រដ៏រឹងមាំ; រួមជាមួយនឹងប្រព័ន្ធនៃភារកិច្ចនិងដំណោះស្រាយជាក់លាក់ចំនួន ៩ ដើម្បីរួមចំណែកក្នុងការកសាងនិងអភិវឌ្ឍវៀតណាមទៅជាប្រទេសសមុទ្រដ៏រឹងមាំ; សេចក្តីសន្និដ្ឋានរបស់គណៈកម្មាធិការមជ្ឈិម ស្តីពីការបន្តធ្វើសុក្រិត និងដំណើរការប្រកបដោយប្រសិទ្ធភាពនូវគំរូរៀបចំទូទៅនៃប្រព័ន្ធនយោបាយ គំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត ក្នុងនោះបញ្ជាក់ថា គោលជំហរអំពីការផ្លាស់ប្ដូរថ្មី ការរៀបចំឡើងវិញនូវក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយឆ្ពោះទៅរកការបង្រួម ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល គឺត្រឹមត្រូវទាំងស្រុង និងស្របតាមតម្រូវការនៃការអភិវឌ្ឍប្រទេសជាតិនៅក្នុងសម័យកាលថ្មី; គឺជាការសម្រេចចិត្តយុទ្ធសាស្ត្រដែលមានលក្ខណៈ បដិវត្តន៍យ៉ាងជ្រាលជ្រៅក្នុងការផ្លាស់ប្ដូរថ្មីវិធីសាស្រ្តដឹកនាំ កាន់អំណាចរបស់បក្ស ការរៀបចំអំណាចរដ្ឋ និងអភិបាលកិច្ចជាតិទំនើបផងដែរ។
សន្និបាតក៏បានពិភាក្សា ផ្តល់យោបល់ និងអនុម័តជាឯកច្ឆ័ន្ទលើរបាយការណ៍នានា រួមមាន៖ ការងារកសាងបក្ស និងប្រព័ន្ធនយោបាយក្នុងរយៈពេល៦ខែដើមឆ្នាំ និងទិសដៅ ភារកិច្ចសម្រាប់រយៈពេល៦ខែចុងឆ្នាំ; ស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងរយៈពេល៦ខែដើមឆ្នាំ និងទិសដៅ ភារកិច្ចសំខាន់ៗសម្រាប់រយៈពេល៦ខែចុងឆ្នាំ; ស្ថានភាពអន្តរជាតិ និងបញ្ហាលេចធ្លោមួយចំនួនដែលត្រូវការយកចិត្តទុកដាក់ទាក់ទងនឹងការការពារជាតិ សន្តិសុខ និងកិច្ចការបរទេស ជាដើម។
គណៈកម្មាធិការមជ្ឈិមបក្ស បានអំពាវនាវឱ្យបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលបន្តពង្រីកប្រពៃណីស្នេហាជាតិ; សាមគ្គី រួបរួម និងស្រុះចិត្តគំនិតជាមួយគ្នា; លើកកំពស់ស្មារតីខ្លួនទីពឹងខ្លួន ការច្នៃប្រឌិត ខិតខំប្រឹងប្រែងជំនះពុះពារលើគ្រប់ការលំបាក និងបញ្ហាប្រឈមទាំងអស់ ប្ដេជ្ញាចិត្តអនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្ស៕
