សេចក្ដីថ្លែងការណ៍រួមវៀតណាម-ម៉ូហ្សំប៊ិក

(VOV)_បន្ទាប់ពីពេលបញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋ របស់ប្រធានរដ្ឋ​វៀត
ណាម លោក Truong Tan Sang នៅម៉ូហ្សំប៊ិក តាមសេចក្ដីអញ្ជើញ​របស់​ប្រធានាធិ
បតី លោក Filipe Nyusi ភាគីទាំងពីរបានចេញសេចក្ដីថ្លែងការណ៍រួម ​ស្ដីអំពីលទ្ធ
ផលនៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ លោក Truong Tan Sang នៅម៉ូហ្សំប៊ិក។
សេចក្ដីថ្លែងការណ៍រួម បានអោយដឹងថា៖ ថ្នាក់ដឹកនាំបានឯកភាពផ្លាស់ប្តូរគណៈ
ប្រតិភូជាន់ខ្ពស់ និងធ្វើអោយទំនាក់ទំនងសហប្រតិបត្តិការស៊ីជំរៅថែមទៀត ក្នុង
វិស័យកសិកម្ម ចិញ្ចិមជលផល ដឹកជញ្ជូនតាមនាវាចរណ៍ ​អាកាសចរណ៍ អប់រំ
បណ្ដុះបណ្ដាល សុខាភិបាល វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា ​ការពារជាតិ និងសន្តិសុខ
។ភាកីទាំងពីរក៏បានឯកភាពនាំតំលៃប្រាក់ពាណិជ្ជកម្ម ទ្វេភាគិទទួលបាន ៥០០
លានដុល្លារអាមេរិកក្នុងរយៈពេល៥ឆ្នាំខាងមុខ។

ភាគីទាងពីរក៏បានសង្កត់ធ្ងន់ថា៖បន្តជំរុញខ្លាំងសន្តិភាព និងសន្តិសុខក្នុង​
តំបន់ និងអន្តរជាតិ ដោយផ្អែកទោលើគ្រឹះដ្ឋានរដ្ឋធម្មនញ្ញ អង្គការសហប្រជាជាតិ
និងច្បាប់អន្តរជាតិ។ ដោយស្មារតីនេះ ភាគីទាំងពីរបានអះអាង៖ ប្រការសំខាន់​ដើម្បី
ដោះស្រាយជំលោះនានាគឺដោយសារសន្តិវិធី៕