ថ្លែងនៅក្នុងសន្និសីទ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Tran Quoc Phuong បានថ្លែងថា ក្នុងរយៈពេល៦ខែកន្លងមកនេះ សេដ្ឋកិច្ចវៀតណាមនៅតែបន្តរក្សាសន្ទុះ​កំណើនវិជ្ជមាននៅក្នុងវិស័យភាគច្រើន។ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចត្រូវបានរក្សាជាស្ថាពរ អតិផរណាត្រូវបានគ្រប់គ្រង និងសន្តិសុខថាមពលត្រូវបានធានា។ កិច្ចខិតខំប្រឹងប្រែងកំណែទម្រងត្រូវបានពន្លឿន; នីតិវិធីរដ្ឋបាលជាច្រើនត្រូវបានកាត់បន្ថយ; ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបន្តទទួលបានការវិនិយោគ ហើយគម្រោងសំខាន់ ៗជាច្រើនត្រូវបានអនុវត្ត។ វិស័យវប្បធម៌ សង្គម និងសន្តិសុខសង្គមបន្តទទួលបានការយកចិត្តទុកដាក់។ គោលដៅរបស់រដ្ឋាភិបាលសម្រាប់រយៈពេល៦​ខែចុងឆ្នាំគឺខិតខំសម្រេចបានកំណើនពីរខ្ទង់ និងគ្រប់គ្រងអតិផរណាជាមធ្យមប្រហែល ៤.៥%។ អនុរដ្ឋមន្ត្រីលោក​ ត្រឹន កួក ភឿង បានសង្កត់ធ្ងន់ថា៖ ​«​ត្រីមាសទាំង២នៅចុងឆ្នាំ គឺជាត្រីមាសនៃការបង្កើនល្បឿន ដោយមានកំណើនខ្ពស់បំផុតនៅក្នុងគ្រប់វិស័យទាំងអស់ ចាប់ពីផលិតកម្ម និងអាជីវកម្ម ការនាំចូលនិងនាំចេញ រហូតដល់ការវិនិយោគ។ កំណើនក្នុងរយៈពេលពីរត្រីមាសចុងឆ្នាំដាក់​សម្ពាធយ៉ាងខ្លាំងទៅលើការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច ជាពិសេសលើការគ្រប់គ្រងតុល្យភាពធនធាន និងតម្លៃ។ នេះគឺជាបញ្ហាដែលយើងបានព្យាករណ៍ និង​បាន​ត្រៀម​ខ្លួន​រួច​​ជាស្រេចសម្រាប់​សេណារីយ៉ូផ្សេងៗ។ តាមនោះ ធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជាពិសេសស្ថិរភាពតម្លៃ៕​