ថ្លែងនៅលើ Fox News អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា គ្មានកិច្ចចរចាណាមួយកំពុងកើតឡើងនៅពេលនេះទេ ហើយស្ថានភាពនេះនឹងបន្តរហូតដល់ប្រធានាធិបតី ដូណាល់ ត្រាំ មើលឃើញថា អ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេចដើម្បីវិលត្រឡប់ មកតុចរចាវិញតាមរបៀបជាក់ស្តែង។ យោងតាមលោកស្រី Leavitt ទីក្រុងវ៉ាស៊ីនតោនមិនទាន់បានឃើញរឿងនោះនៅឡើយទេ។ អ្នកនាំពាក្យសេតវិមានក៏បានបញ្ជាក់ផងដែរថា អាទិភាពចម្បងរបស់ប្រធានាធិបតី ត្រាំ នៅតែធានាថា អ៊ីរ៉ង់មិនអាចមានអាវុធនុយ ក្លេអ៊ែរបានទេ។

សេចក្តីប្រកាសរបស់សេតវិមានបានកើតឡើង នៅពេលដែលកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតនៅក្នុងតំបន់កំពុងកាន់តែខ្លាំងឡើង។ នាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស កាតា លោក Mohammed bin Abdulrahman Al Thani បានធ្វើដំណើរទៅកាន់ទីក្រុងតេអេរ៉ង់ ដើម្បីស្វែងរកការបន្តសកម្មភាពការទូតឡើងវិញ៕