នៅក្នុងកិច្ចប្រជុំនេះ ប្រទេសសមាជិកនានាបានយល់ព្រមរឹតបន្តឹងការគ្រប់គ្រងព្រំដែន ពង្រីកការចែករំលែកព័ត៌មាន បង្កើនការបង្ក្រាបបណ្តាញជួញដូរមនុស្ស ព្រមទាំងរឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសម៉ារ៉ុក និងប្រទេសដៃគូផ្សេងទៀត ដើម្បីគ្រប់គ្រងលំហូរចំណាកស្រុកពីខាងក្រៅដែនដីសហភាពអឺរ៉ុប។
លោក Magnus Brunner ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការផ្ទៃក្នុងនិងអន្តោប្រវេសន៍ បានធ្វើអត្ថាធិប្បាយថា វិបត្តិនៅ Ceuta គឺជាការសាកល្បងដ៏សំខាន់មួយសម្រាប់កតិកាសញ្ញាស្ដីពីជនអន្តោប្រវេសន៍និងសិទ្ធិជ្រកកោនរបស់សហភាពអឺរ៉ុប។ ដោយឈរលើមូលដ្ឋាននោះ បណ្ដារដ្ឋមន្ត្រីបានយល់ព្រមពន្លឿនការអនុវត្តកតិកាសញ្ញានេះ ដោយផ្តោតលើយន្តការចុះឈ្មោះ និងសម្រិតសម្រាំង ការចែករំលែកទំនួលខុសត្រូវ រវាងប្រទេសសមាជិក និងបង្កើនការធ្វើមាតុភូមិនិវត្តន៍សម្រាប់អ្នកដែលមិនមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ស្នាក់នៅ៕
