ថ្លែងនៅសភាអឺរ៉ុបនៅទីក្រុង Strasbourg ប្រទេសបារាំង លោកស្រី von der Leyen បានចាត់ទុកថា អឺរ៉ុបត្រូវការយន្តការស្រដៀងគ្នាទៅនឹងអង្គការណាតូ ដើម្បីសម្របសម្រួលការឆ្លើយតបទៅនឹងការឈ្លានពានដោយយន្តហោះដ្រូន (UAV) ការបំផ្លិចបំផ្លាញ និងការវាយប្រហារតាមអ៊ីនធឺណិត។ ទាក់ទងនឹង AI ប្រធាន EC បានអំពាវនាវឱ្យគ្រប់គ្រងល្បឿននៃការអភិវឌ្ឍគំរូ AI ទំនើបបំផុត ដែលត្រូវបានហៅថា ជាគំរូ AI "ត្រួសត្រាយផ្លូវ" ព្រោះសមត្ថភាពកើនឡើងអាចនាំមកនូវហានិភ័យដែលមិនធ្លាប់មានពីមុនមក។
ទាក់ទងនឹងការធ្វើចំណាកស្រុក ប្រធាន EC បានថ្លែងថា សហភាពអឺរ៉ុបនឹងស្នើយន្តការឆ្លើយតបបន្ទាន់ ដើម្បីជួយប្រទេសសមាជិកដោះស្រាយរលកធ្វើចំណាកស្រុកទ្រង់ទ្រាយធំ។
ចំណុចគួរឱ្យកត់សម្គាល់មួយទៀតគឺការការពារកុមារនៅលើបរិយាកាសអនឡាញ។ លោកស្រី von der Leyen បានស្នើឱ្យហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំពីការប្រើប្រាស់បណ្តាញសង្គម ខណៈដែលកុមារអាយុពី ១៣ ដល់ ១៥ ឆ្នាំនឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់គណនីដែលបង្កើតនិងត្រួតពិនិត្យដោយឪពុកម្តាយរបស់ពួកគេ ។ នៅក្នុងសុន្ទរកថា លោកស្រីបានអះអាងថា សហភាពអឺរ៉ុបត្រូវតែការពារតម្លៃ និងលទ្ធិប្រជាធិបតេយ្យ ខណៈពេលដែលស្វែងរកការបង្កើនសមត្ថភាពប្រកួតប្រជែង សន្តិសុខ និងសមត្ថភាពក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមពីខាងក្រៅ៕
