នៅក្នុងអត្ថបទមួយនៅលើបណ្តាញសង្គម នៅថ្ងៃទី ២៨ ខែសីហា លោក Trump បាន​ឱ្យដឹងថា សហរដ្ឋអាមេរិកបានធានា "ការគ្រប់គ្រងលើទុនបម្រុងប្រេងឆៅចំនួន ៦៥ ពាន់លានបារ៉ែលរបស់វេណេស៊ុយអេឡា"។ លោកបានចាត់ទុកនេះ ជា "កិច្ចព្រមព្រៀងប្រេងរ៉ែដ៏ធំបំផុតក្នុ​ងប្រវត្តិសាស្ត្រពិភពលោក" ដែលសម្រេចបានដោយអ្នកបងពន្ធអាមេរិក«មិនចាំបាច់បង់ថ្លៃឡើយ»​។ តួលេខថ្មីបំផុតបាន​បង្ហាញថា នៅឆ្នាំ ២០២៤ ទុនបម្រុងប្រេងរបស់វេណេស៊ុយអេឡាមានចំនួន ៣០៣ ពាន់លានបារ៉ែល ស្មើនឹង ១៧% នៃទុនបម្រុងប្រេងរបស់​ពិភពលោកទាំងមូល​។

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីការចរចាអស់រយៈពេលជាច្រើនសប្តាហ៍រវាងប្រទេសទាំងពីរលើកិច្ចព្រមព្រៀងមួយដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាមេរិកចូលប្រើប្រាស់វាលប្រេងមួយចំនួនរបស់ប្រទេសវេណេស៊ុយអេឡារយៈពេលវែង ដោយធានាថាប្រេងឆៅដែលធ្វើអាជីវកម្មនឹងផ្គត់ផ្គង់ដល់សហរដ្ឋអាមេរិក។ មន្ត្រីវេណេស៊ុយអេឡាអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅសប្តាហ៍ក្រោយ ដោយផ្តល់សិទ្ធិរុករក និងធ្វើអាជីវកម្មថ្មីដល់ក្រុមហ៊ុនជាច្រើន ជាពិសេសអាជីវកម្មអាមេរិក។

សេចក្តីប្រកាសនេះ ត្រូវបាន​ធ្វើឡើងនៅពេលដែលអ្នកប្រើប្រាស់អាមេរិកប្រឈមមុខនឹងតម្លៃថាមពលកើនឡើងខ្ពស់ មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ​។ យោងតាមសមាគមរថយន្តអាមេរិក (AAA) តម្លៃប្រេងសាំងជាមធ្យមនៅសហរដ្ឋអាមេរិកបច្ចុប្បន្ន គឺប្រហែល ៤.០៩ ដុល្លារក្នុងមួយហ្គាឡុង (១.០៨ ដុល្លារក្នុងមួយលីត្រ) កើនឡើង ២៧% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕​