ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានបញ្ជាក់ពីការផ្ទុះធំៗជាច្រើនកន្លែង​នៅព្រឹកព្រលឹម​ថ្ងៃទី ២៣ ខែកក្កដា នៅតំបន់ឆ្នេរសមុទ្រនៃខេត្ត Hormozgan និង Bushehr នៅ​ភាគ​ខាងត្បូង​ប្រទេសនេះ។ ទោះជាយ៉ាងណាក៏ដោយ លក្ខណៈនៃការផ្ទុះទាំងនេះមិនទាន់ត្រូវបានកំណត់នៅឡើយទេ។

ទន្ទឹមនឹងនោះ បញ្ជាការដ្ឋាន​កណ្តាលសហរដ្ឋអាមេរិកសម្រាប់មជ្ឈិមបូព៌ា (CENTCOM) បានប្រកាសថា កងកម្លាំងអាមេរិកបានបើកការវាយប្រហារថ្មីមួយលើអ៊ីរ៉ង់។ ប្រតិបត្តិការនេះសំដៅ​បន្ទន់សមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការគំរាមកំហែងដល់នាវាដែលធ្វើដំណើរតាមច្រកសមុទ្រហ័រមូស។ រីឯខ្លួន​វិញ អ៊ីរ៉ង់មិនទាន់បានប្រកាសពីការតបតវិញនៅឡើយទេ៕