ប្រតិបត្តិការនេះ គឺជាការឆ្លើយតបទៅនឹងការបាញ់ប្រហាររបស់អ៊ីរ៉ង់លើកប៉ាល់ដឹកទំនិញមួយគ្រឿងនៅក្នុងច្រកសមុទ្រហ័រមូស។ CENTCOM បានបញ្ជាក់ថា ខ្លួននឹងបន្តបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់កងកម្លាំងអ៊ីរ៉ង់ ដើម្បី​បន្ទន់សមត្ថភាពរបស់ទីក្រុងតេអេរ៉ង់ក្នុងការវាយប្រហារលើ​នាវាពាណិជ្ជកម្ម និងនាវាស៊ីវិលនៅក្នុងច្រកសមុទ្រហ័រមូស។ ទោះជាយ៉ាងណាក៏ដោយ គោលដៅជាក់លាក់នៃការវាយប្រហារតាម​ផ្លុវ​អាកាសមិនត្រូវបានលើកឡើងនោះ​ទេ។

មុននោះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា យ៉ាងហោចណាស់មានការផ្ទុះធំៗចំនួនបួនត្រូវបានឮចេញពីតំបន់កំពង់ផែ Bandar Abbas នៅភាគខាងត្បូងនៃប្រទេសនេះ នៅជិតច្រកសមុទ្រហ័រមូស។

នាថ្ងៃទី ១៣ កក្កដា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានជំរុញឱ្យអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបន្តការសន្ទនាជាបន្ទាន់ ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការអត់ធ្មត់ជា​អតិបរមា និងជៀសវាង​សកម្មភាពដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ។ អង្គការសហប្រជាជាតិបានត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងទាំងអស់ ដើម្បីបន្ថយភាពតានតឹង ជួយ​សម្រួលដល់ការទំនាក់ទំនងដោយផ្ទាល់រវាងភាគីនានា និងស្វែងរកដំណោះស្រាយសន្តិភាព៕