ក្បួនដង្ហែរ ការប្រគំតន្ត្រី ការតាំងពិព័រណ៍ ការសម្តែងតាមអាកាស និងការបាញ់កាំជ្រួចជាបន្តបន្ទាប់កំពុងត្រូវបានធ្វើឡើង ដែលទាក់ទាញប្រជាពលរដ្ឋ និងអ្នកទេសចររាប់លាននាក់។

ព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់បំផុតមួយនៅល្ងាចថ្ងៃទី ៣ ខែកក្កដាបានធ្វើឡើងនៅ Mount Rushmore រដ្ឋ South Dakota ជាកន្លែងដែលប្រធានាធិបតី Donald Trump បានធ្វើជាអធិបតីក្នុងពិធីរំលឹកខួបលើកទី ២៥០ ទិវាឯករាជ្យ នៅជើងសំណង​ចម្លាក់ដែលឆ្លាក់គំនូររបស់ប្រធានាធិបតីអាមេរិកបួនរូប។ នៅក្នុងសុន្ទរកថា ប្រធានាធិបតីលោក Trump បានសង្កត់ធ្ងន់លើសារៈសំខាន់នៃព្រឹត្តិការណ៍សំខាន់រយៈពេល ២៥០ ឆ្នាំនេះ ដោយលើ្តកត​ម្កើងដល់ជំនាន់ដែលបានកសាងអាមេរិក និងអំពាវនាវឱ្យប្រជាជនសម្លឹងមើលទៅអនាគតរបស់ប្រទេសជាតិ។​

នៅទីក្រុងញូវយ៉ក បរិយាកាសពិធី​បុណ្យក៏មានភាពរស់រវើកជាមួយនឹងសកម្មភាពជាបន្តបន្ទាប់នៅលើទន្លេ និងនៅក្នុងតំបន់កំពង់ផែ។ ចំណុចលេចធ្លោនៃទីក្រុងញូវយ៉កគឺពិធីបុណ្យកាំជ្រួច Macy's ប្រចាំឆ្នាំលើកទី ៥០ ដែលមានកាំជ្រួចប្រហែល ៨៥.០០០ គ្រាប់ត្រូវបានបាញ់ចេញពីស្ពាន Brooklyn ទន្លេ East និងទន្លេ Hudson រួមផ្សំជាមួយនឹងការបង្ហាញឡាស៊ែរ និងតន្ត្រី ដែលបង្កើតបានជាកម្មវិធីកាំជ្រួចដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រញូវយ៉ក៕