យោងតាមសេចក្តីប្រកាសនេះ វៀតណាមក្លាយជាប្រទេសហត្ថលេខីទី ៧៨ ចូលរួមបណ្តាញប្រទេសដែលប្តេជ្ញាចិត្តក្នុងការរុករក និងប្រើប្រាស់អវកាសដោយសុវត្ថិភាព តម្លាភាព និងការទទួលខុសត្រូវ។ សហរដ្ឋអាមេរិករំពឹងថា វៀតណាមនឹងចូលរួមចំណែកក្នុងការអនុវត្តគោលការណ៍រួម ជំរុញកិច្ចសហប្រតិបត្តិការ និងការប្រើប្រាស់លំហ​អវកាស​ដើម្បី​គោលបំណងសន្តិភាព។

ក្រសួងការបរទេសសហរដ្ឋអាមេរិកបានកត់សម្គាល់ថា ការរុករកអវកាសកំពុងបើក​​ឱកាសថ្មីៗ និងមានសារៈសំខាន់កាន់តែខ្លាំងឡើង​ចំពោះវឌ្ឍនភាពវិទ្យាសាស្ត្រ កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍបច្ចេកវិទ្យានាពេលអនាគត។ ការចូលរួមរបស់វៀតណាមនៅក្នុងកិច្ចព្រមព្រៀងអាតេមីសក៏បន្ថែមវិស័យសហប្រតិបត្តិការថ្មីមួយទៅក្នុងទំនាក់ទំនងទ្វេភាគីដែលបានកសាងឡើងអស់រយៈពេលជាង ៣០ ឆ្នាំ។

កិច្ចព្រមព្រៀងអាតេមីស ត្រូវបានសហរដ្ឋអាមេរិក និងប្រទេសចំនួនប្រាំពីរផ្សេងទៀតបង្កើតឡើងក្នុងឆ្នាំ ២០២០ បានកំណត់គោលការណ៍ជាក់ស្តែងដើម្បីណែនាំការរុករកអវកាសដោយមានការទទួលខុសត្រូវ។ ក្រសួងការបរទេសសហរដ្ឋអាមេរិក និង ទីភ្នាក់ងារអវកាសអាមេរិក (NASA) ទទួលបន្ទុកការ​សម្របសម្រួល និងអនុវត្តកិច្ចព្រមព្រៀងនេះ៕​