ថ្លែងនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសចិន លោក Pham Thanh Binh បានសង្កត់ធ្ងន់ថា បន្ទាប់ពីជាង ៨ទសវត្សរ៍នៃការកសាង ការពារ និងអភិវឌ្ឍប្រទេសជាតិ ជាពិសេស​ក្រោយ​រយៈពេល ៤០ ឆ្នាំនៃការផ្លាស់​ប្តូរថ្មី (Doi Moi) វៀតណាមសម្រេចបានសមិទ្ធផលដ៏អស្ចារ្យ និងទូលំទូលាយជាច្រើន។ វៀតណាមបានក្លាយជាសេដ្ឋកិច្ចដ៏ស្វាហាប់ បានធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងសហគមន៍អន្តរជាតិ ជាមួយនឹងតំណែង និងកិត្យានុភាពកាន់តែខ្ពស់។ រួមចំណែកយ៉ាងសកម្ម វិជ្ជមាន និងមានទំនួលខុសត្រូវចំពោះសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។

ទាក់ទងនឹងគោលនយោបាយការបរទេស ឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា វៀតណាមបន្តអនុវត្តគោលនយោបាយឯករាជ្យ ខ្លួន​ទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជាប្រចាំ ពហុភាគីនីយកម្ម និងធ្វើពិពិធកម្មទំនាក់ទំនងការបរទេស; ធ្វើសមាហរណកម្មយ៉ាងសកម្ម និងមានប្រសិទ្ធភាពទៅក្នុងសហគមន៍អន្តរជាតិយ៉ាងទូលំទូលាយ ស៊ីជម្រៅ និងមានប្រសិទ្ធភាព។ វៀតណាមគឺជាមិត្ត ជាដៃគូដែលអាចទុកចិត្តបាន ជាសមាជិកសកម្ម និងមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ។

ក្នុងឱកាសខួបលើកទី ៨១ ទិវាបុណ្យ​ជាតិវៀតណាម គណៈកម្មាធិការសាមគ្គីភាពឥណ្ឌា-វៀតណាម បានរៀបចំពិធីដាក់កម្រងផ្កាដើម្បីរំលឹកវិញ្ញាណក្ខណ្ឌលោកប្រធានហូជីមិញ នៅទីក្រុងកូលកាតា រដ្ឋ បេងហ្គាល់ខាងលិច​។​

កាលពីយប់ថ្ងៃទី ២ ខែកញ្ញា ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុង Fukuoka ប្រទេសជប៉ុន បានរៀបចំពិធីអបអរសាទរខួបលើកទី ៨១​ ទិវាបុណ្យ​ជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ថ្នាក់ដឹកនាំបណ្តាខេត្ត Fukuoka, Kagoshima, Okinawa និង Kumamoto បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងមូលដ្ឋាននីមួយៗជាពិសេស និងតំបន់ Kyushu-Okinawa ជាទូទៅ ដោយបញ្ជាក់ពីបំណងប្រាថ្នាចង់បន្តជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយរួមចំណែកអនុវត្តន៍ជាក់​ស្តែងនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​រវាងប្រទេសទាំងពីរ​៕