សកម្មភាពរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមនៅចិន

(VOV)_​ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចនៅចិន នាព្រឹកថ្ងៃទី១៣​មករា
​អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញ​ធ្វើជាកសិលសាក្សី​ពិធីប្រគល់
ជូនគ្រឿងឥស្សរិយយសសមិត្តភាព រង្វាន់ដ៏ខ្ពង់ខ្ពស់របស់បក្ស រដ្ឋវៀត​ណាមចំពោះ
លោកស្រី Bùlǔsī·lín​​ ប្រធានសមាគមមិត្តភាពកិច្ចការបរទេសចិន។

បន្ទាប់នោះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានជួបសន្ទនា​ជាមួយ​
គណៈប្រតិភូសមាគមមិត្តភាពកិច្ចការបរទេសប្រជាជនចិន និង​សមាគមមិត្តភាព
ចិន-វៀតណាម ដឹកនាំដោយលោកស្រីBùlǔsī·lín ៕