(VOVworld) - នាថ្ងៃទី២៤ កក្កដា នៅខាងក្រៅថ្ងៃប្រជុំដំបូងនៃសន្និសីទរដ្ឋមន្រ្តី
ការបរទេសអាស៊ានលើកទី៤៩ (AMM៤៩) ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរ
ទេសវៀតណាមលោក Pham Binh Minh បានជួបសន្ទនាទ្វេភាគីជាមួយរដ្ឋមន្ត្រីការ
បរទេសសឹង្ហបុរីនិងឥណ្ឌូនេស៊ី។
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh

នៅជំនួបជាមួយរដ្ឋមន្រ្តីការបរទេសសឹង្ហបុរីលោក Vivian Balakrisnan បន្ទាប់ពី
ពិធីប្រារព្ធ AMM ៤៩ ភាគីទាំងពីរបានជឿជាក់ថា ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនា
ពេលខាងមុខរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang នៅសឹង្ហបុរីនឹង
នាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំពស់ថ្មី។ភាគីទាំងពីរបានឯកភាពលើ
ការបន្តអនុវត្តន៍គំរោងការណ៍សហប្រតិបតិ្តការសេដ្ឋកិច្ចរយៈពេលអង្វែង ហើយ
វាយតំលៃខ្ពស់ចំពោះសារសំខាន់នៃគំរោងការណ៍មណ្ឌលឧស្សាហកម្មវៀត
ណាម-សឹង្ហបុរី (VSIP) ដែលប្រមូលផ្ដុំទៅលើផ្នែកបច្ចេកវិទ្យាថ្មី ហើយតភ្ជាប់
ជាមួយគំរោងការណ៍ចាប់ផ្ដើមអាជីព។
នៅជំនួបជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីលោក Retno Marsudi ភាគី
ទាំងពីរបានឯកភាពលើការបន្តជំរុញខ្លាំងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យ
កាន់តែជាក់ស្ដែង និងមានប្រសិទ្ធិភាពថែមទៀត។ភាគីទាំងពីរក៏បានឯកភាពថា
នឹងបន្តសហការ យ៉ាងស្អិតរមួតក្នុងយន្តការសហប្រតិបត្តិការអាស៊ាននានានៅ
វេទិការតំបន់និងអន្តរជាតិ៕