ឆ្នាំនេះ គណៈកម្មការរៀបចំទទួលបានស្នាដៃចូលរួមចំនួន ៨.៦៧១។ តាមរយៈការជ្រើសរើសបឋម មានស្នាដៃដែលបំពេញលក្ខខណ្ឌ​គ្រប់គ្រាន់ចំនួន ៥៧៨ ដោយ ៥ ប្រភេទ៖ ទស្សនាវដ្តី កាសែត វិទ្យុ ទូរទស្សន៍ និងវីដេអូឃ្លីប។ លោក ឡាយ សួន ឡឹម លេខារង​គណៈកម្មាធិការប​ក្ស​រដ្ឋាភិបាល និងជាប្រធានគណៈកម្មការរៀបចំការប្រឡង បានឱ្យដឹងថា៖ «ស្នាដៃចូលរួម​ប្រឡងមានគុណភាពល្អ ខ្លឹមសារសម្បូរបែប និងច្បាមជាប់ប្រធានបទ ដោយឆ្លុះបញ្ចាំងបានទាន់ពេលវេលានូវបញ្ហាទ្រឹស្តី និងស្ថានភាព​ជាក់ស្តែង ស្តីពីការងារកសាងបក្ស ការកសាងប្រព័ន្ធនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការពារជាតិ សន្តិសុខ និងកិច្ចការបរទេស ជាពិសេសគឺភារកិច្ចការពារមូលដ្ឋានមនោគមវិជ្ជា​របស់បក្ស ការតស៊ូប្រឆាំងជំទាស់នឹងទស្សនៈខុសឆ្គង និងអមិត្ត។ ទន្ទឹមនឹងនោះ ការងារវាយតម្លៃដាក់ពិន្ទុត្រូវបានរៀបចំឡើងយ៉ាងម៉ឺងម៉ាត់ សត្យានុម័ត និងត្រឹមត្រូវតាមបទបញ្ញាតិ»។

គណៈកម្មាធិការដឹកនាំការប្រឡងបានសម្រេចចិត្ត​ ទទួលស្គាល់ស្នាដៃ​ចំនួន ៧៥ របស់អ្នកនិពន្ធ/ក្រុមអ្នកនិពន្ធ ដែលទទួលបានពាន​រង្វាន់ក្នុងការប្រឡង ក្នុងនោះមានរង្វាន់ពិសេសចំនួន ២ រង្វាន់ A ចំនួន ៦ រង្វាន់ B ចំនួន ១០ និងរង្វាន់ C ចំនួន ១៥ ៕​