(VOVworld)- សន្និបាតលើកទី៣នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀត
ណាម នីតិកាលទី១២បានប្រារព្ធយ៉ាងឱឡារិកនាថ្ងៃទី៤កក្កដានៅទីក្រុងហា
ណូយ។​នៅសន្និ បាតលើកនេះ អង្គប្រជុំធ្វើការពិភាគ្សានិងសម្រេចលើបញ្ហាមួយ
ចំនួន ក្នុងនោះ មានបទបញ្ញត្តិការងាររបស់គណៈកម្មាធិការមជ្ឈឹម ការិយាល័យ
នយោបាយ គណៈលេខាធិការ និងសេចក្តីកំណត់ស្តីពីការងារត្រួតពិនិត្យឃ្លាំ
មើលនិង វិន័យរបស់ បក្ស ការឧទ្ទេសនាមកម្មាភិបាលជាន់ខ្ពស់សម្រាប់ស្ថាប័ន
រដ្ឋ និងបញ្ហាសំខាន់ៗមួយ ចំនួនទៀត។

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ថ្លែងមតិនៅក្នុងសន្និបាត


ក្នុងបទថ្លែងមតិនៅសន្និបាតនេះ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម
លោក Nguyen Phu Trong បានលើកត្រដែតនូវខ្លឹមសារសំខាន់ៗ ដើម្បីអង្គប្រជុំ
ពិភាគ្សានិងផ្តល់មតិ។​ ស្តីពីបទបញ្ញត្តិការងាររបស់មជ្ឈឹម​ការិយាល័យនយោ
បាយ គណៈលេខាធិការ និងគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹម លោក Nguyen
Phu Trong បានសង្កត់ធ្ងន់ថា៖

“ការិយាល័យនយោបាយ គណៈលេខាធិការនិងគណៈកម្មាធិការត្រួតពិនិត្យ
មជ្ឈឹម នីតិការនេះ ត្រូវមានសេចក្តីកំណត់ច្បាស់លាស់និងសមស្របជាមួយនឹង
ស្ថាន ភាពជាក់ស្តែងនិងធានាថាពង្រឹកបានល្អនូវអធិបតេយ្យភាពក្នុងការធ្វើសកម្ម
ភាពរបស់ គណៈកម្មាធិការមជ្ឈឹម ការិយាល័យនយោបាយ គណៈលេខាធិការ
និងគណៈកម្មាធិការ ត្រួតពិនិត្យមជ្ឈឹម។ ទន្ទឹមជាមួយគ្នានោះ ត្រូវគោរពវិន័យ
របស់បក្សនិងបង្កើនការទទួល ខុសត្រូវរបស់បុគ្គលម្នាក់ៗជាពិសេសគឺថ្នាក់ដឹក
នាំ។ រួមជាមួយគ្នានោះ លើកកំពស់ សមត្ថភាពនិងប្រសិទ្ធិភាពដឹកនាំរបស់បក្ស
ព្រមទាំងពង្រីកភាពម្ចាស់ការ ការច្នៃប្រឌិត និងការទទួលខុសត្រូវរបស់អង្គការ
ដទៃក្នុងប្រព័ន្ធនយោបាយផងដែរ”។

ស្តីពីការឧទ្ទេសនាមកម្មាភិបាលជាន់ខ្ពស់សម្រាប់ស្ថាប័នរដ្ឋអាណត្តិ២០១៦
-២០២១ អគ្គលេខាបក្ស លោកNguyen Phu Trong បានសង្ក់ត់ធ្ងន់ថា នេះជាការ
ងារដ៏សំខាន់។ តាម របៀបវារៈ សន្និបាតនឹងអូសបន្លាយរហូតដល់ថ្ងៃទី៨កក្កដា
ឆ្នាំ២០១៦៕