អ្នកនាំ ពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh

(VOVworld)-ក្នុងសន្និសីទកាសែតអន្តរជាតិនារសៀលថ្ងៃទី៩កុម្ភៈនៅទីក្រុងហា
ណូយ ​ឆ្លើយសំនួររបស់អ្នកយកព័ត៌មានពាក់ព័ន្ធទៅនឹងប្រតិកម្មរបស់វៀតណាម
ចំពោះការដែលធនគារចិនបើកសាខាខុសច្បាប់នៅកន្លែងដែលហៅថា “ទីក្រុង
Tam Sa” នៅកោះ Phu Lam ចំណុះប្រជុំកោះ Hoang Sa របស់វៀតណាមនោះ អ្នកនាំ
ពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh បានអះអាងថា ប្រជុំកោះ
Hoang Sa​ និង Truong Sa គឺចំណុះអធិបតេយ្យភាពរបស់វៀតណាម៖

“ដូចជាយើងខ្ញុំបានអះអាងជាច្រើនលើកច្រើនសារនោះ វៀតណាមមាន
អធិបតេយ្យភាពមិនអាចប្រកែកបានឡើយចំពោះប្រជុំកោះ Hoang Sa និង Truong
Sa ។​តាមនោះ ទង្វើរបស់បរទេសណាមួយនៅក្នុងតំបន់នេះដោយគ្មានការអនុញ្ញត្ត
របស់វៀតណាមទេនោះគឺសុទ្ធតែមិនស្របច្បាប់ ហើយប្រការនេះមិនអាចធ្វើឲ្យប្រែ
ប្រួល នូវការពិតជាក់ស្តែងគឺវៀតណាមមានអធិបតេយ្យភាពពេញលេញចំពោះតំបន់
នេះ”បានឡើយ៕