ថែទាំបុណ្យចូលឆ្នាំថ្មីចំពោះមុខសញ្ញាគោលនយោបាយ ស្ថានភាពលំបាក

(VOV)_នារសៀលថ្ងៃទី៣កុម្ភះ អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen T
hi Doan រួមជាមួយក្រុមការងាររបស់សមាគមកាកបាតក្រហមវៀតណាម ​បាន
អញ្ជើញទៅសាកសួរសុខទុក្ខ និងជូនអំណោយជាង១៥០កញ្ចប់ សំរាប់​គ្រួសារក្រីក្រ
និងជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ Dioxin នៅតំបន់​ស្រុក Vu Thu
ខេត្ត Thai Binh (ភាគខាងជើងវៀតណាម)។

នាថ្ងៃនេះដែរ គណៈប្រតិភូគណៈកម្មាធិការមជ្ឈឹមរណសរ្យមាតុភូមិវៀតណាម
ដឹកនាំដោយលោក Le Ba Trinh អនុប្រធាន បានអញ្ជើញទៅសាកសួរ​សុខទុក្ខ ​និង
ជូនអំណោយជាង១០០កញ្ចប់ សំរាប់ជនក្រីក្រ នៅខេត្ត Thua Thien Hue (ភាគកណ្ដាលវៀតណាម)។ ក្នុងឱកាសនេះ គណៈប្រតិភូក៏​បានទៅ​សាកសួរសុខទុក្ខ
លើកទឹកចិត្តបណ្ដាគ្រួសារក្រីក្រ មានស្ថានភាពលំបាកនៅ​ស្រុក Phu Loc និង
មូលដ្ឋានគាំពារសង្គម នៅឃុំ Loc Thuy ផងដែរ។

កុមាររាប់ពាន់នាក់ មានស្ថានភាពលំបាក បានចូលរួមបណ្ដាសកម្មភាព​
ពោពេញទៅដោយអត្ថន័យនៃកម្មវិធី៖ គ្រួសារកក់ក្តៅ ថ្ងៃនិទាឃរដូវ ដោយសម្ព័ន្ធ
សមាគមយុវជនទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) រៀបចំឡើង នាថ្ងៃ
ទី៣កុម្ភះ។ កម្មវិធីនេះរួមកញ្ចប់នាំមកនូវបរិយាកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី
​ប្រកបដោយកក់ក្តៅ និងមានអត្ថន័យចំពោះកុមារនានា។

នារសៀលថ្ងៃទី៣កុម្ភះ ដំណាងគណៈកម្មាធិការបក្សខេត្ត Ninh Binh និង
សម្ព័ន្ធក្រុមហ៊ុន Hoang Phat Vissai Ninh Binh និងសម្ព័ន្ធសមាគម​សហគ្រាស
​ខេត្ត បានជូនអំណោយបុណ្យចូលឆ្នាំថ្មីចំនួន ៥៧០០ កញ្ចប់ សំរាប់​ជនក្រីក្រ
អ្នកមានស្ថានភាពលំបាកពិសេសនៅក្នុងតំបន់៕