នៅប្រទេសថៃ ភ្លៀងធ្លាក់ខ្លាំងក្នុងប៉ុន្មានថ្ងៃ​កន្លងទៅ បានបណ្តាលឱ្យមានការរ​អិល​បាក់​ដីនៅ​ចំនួន ៤ និងទឹកជំនន់ចំនួន ២។ គ្រួសារប្រហែល ៣០០ គ្រួនៅខេត្ត Phetchabun ត្រូវបានជម្លៀសទៅកាន់កន្លែងសុវត្ថិភាព។ នៅខេត្ត Surat Thani និង ខេត្ត Mae Hong Son ការបាក់ដីបានកាត់ផ្តាច់ខ្សែ​ផ្លូវជាច្រើន។ ទន្ទឹមនឹងនេះ នៅខេត្ត Chiang Mai តំបន់ដីស្រែចម្ការធំៗត្រូវបានជន់លិច និង​រំខានដល់ចរាចរណ៍នៅស្រុក Wiang Haeng។

នៅប្រទេសម៉ាឡេស៊ី ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យមានទឹកជំនន់នៅក្នុងរដ្ឋ Kelantan ដែលបង្ខំឱ្យអាជ្ញាធរមូលដ្ឋាន​បើកមជ្ឈមណ្ឌលជម្លៀស​បណ្តោះអាសន្នចំនួន​ ៥កន្លែង។ គិតត្រឹមថ្ងៃទី ២០ ខែកញ្ញា កងកម្លាំងការពារជនស៊ីវិលម៉ាឡេស៊ីបានជួយក្នុងការជម្លៀសមនុស្សជាង ២២០ នាក់។

ភ្លៀងធ្លាក់ខ្លាំងត្រូវបានព្យាករណ៍ថា នឹងបន្តប្រព្រឹត្តទៅនៅ​ក្នុងតំបន់ដែលរងផលប៉ះពាល់ ជាមួយនឹងការព្រមានអំពីទឹកជំនន់ និងការរអិល​បាក់ដី៕