នៅក្នុងកិច្ចប្រជុំមួយនៅច្រកព្រំដែនអន្តរជាតិ បានក្លោងលឿក ក្នុងខេត្តស្រះកែវ ប្រទេសថៃ តំណាងមកពីភាគីទាំងពីរបានយល់ព្រមបង្កើនការសម្របសម្រួល គ្នាដើម្បីធានាសកម្មភាពជំនួយមនុស្សធម៌ចំពោះប្រជាពលរដ្ឋនៃប្រទេសទាំងពីរត្រូវបានអនុវត្តយ៉ាងពេញលេញ និងមានប្រសិទ្ធភាព។ ភាគីទាំងពីរក៏បានបញ្ជាក់ថា សកម្មភាពឆ្លងកាត់ព្រំដែនមិនទាន់បានស្តារឡើងវិញនៅឡើយទេ។ បច្ចុប្បន្ននេះ ច្រកទ្វាព្រំដែនត្រូវបានអនុញ្ញាតឱ្យដំណើរការតែដើម្បីនាំប្រជាពលរដ្ឋកម្ពុជាត្រឡប់មកវិញ និងទទួលប្រជាពលរដ្ឋថៃ វិលត្រឡប់មកប្រទេសវិញប៉ុណ្ណោះ។
ភាគីទាំងពីរបានស្នើឱ្យកងកម្លាំងនៅតំបន់ព្រំដែនគោរពយ៉ាងតឹងរ៉ឹងចំពោះកិច្ចព្រមព្រៀងឈប់បាញ់ដែលបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែកក្កដា និងបន្តអនុវត្តអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ (MOU ៤៣) ស្តីពីការវាស់វែង និងការបោះបង្គោលព្រំដែនរវាងថៃ និងកម្ពុជា។
លើសពីនេះ ភាគីទាំងពីរបានប្តេជ្ញាមិនអនុវត្តន៍សកម្មភាពដែលអាចបង្កើនភាពតានតឹងនៅតំបន់ព្រំដែន ហើយបន្តរក្សាកិច្ចសហប្រតិបត្តិការ និងការសន្ទនា ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជននៃប្រទេសទាំងពីរ៕
