ក្នុងឱកាសខួបលើកទី ៨១ ទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៦) នាព្រឹកថ្ងៃទី ២៨ ខែសីហា គណៈប្រតិភូនៃគណៈកម្មាធិការ មជ្ឈិមបក្ស ប្រធានរដ្ឋ រដ្ឋសភា និងរដ្ឋាភិបាល បានដាក់កម្រងផ្កា និងអញ្ជើញចូលប្រាង្គគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។ ប្រតិភូចូលរួមពិធីនេះរួមមាន អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម; នាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹង; ប្រធានរដ្ឋសភា លោក ជិនថាញ់ មិន; សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក ជិន កឹមទូ រួមជាមួយអតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋ។
នៅចំពោះមុខវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ គណៈប្រតិភូបានសម្តែងការដឹងគុណដ៏ធំធេង និងរំលឹកដោយការគោរពចំពោះការរួមចំណែកដ៏ធំធេងរបស់លោក្រធានចំពោះបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រជាជាតិវៀតណាម។ បន្ទាប់ពីនោះ គណៈប្រតិភូបានអញ្ជើញអុជធូប និងគោរពវិញ្ញាណក្ខន្ធវីរជននៅវិមានវីរជនយុទ្ធជននៅផ្លូវ បាក់សឺន (ហាណូយ)៕
