ថ្នាក់ដឹកនាំសមាគមវៀតណាម-អាមេរិកជួបសន្ទនាគណៈប្រតិភូអង្គការអតីតទាហានចូលរួមសង្គ្រាមនៅឯបរទេស(អាមេរិក)

(VOV)_នារសៀលថ្ងៃទី១៣មិនា នៅទីក្រុងហាណូយ ប្រធានសមាគមវៀត​ណាម-អាមេរិក លោក Nguyen Tam Chien បានជួបសន្ទនាជាមួយគណៈ​ប្រតិភូ​អង្គការអតី
តទាហានចូលរួមសង្គ្រាមនៅឯបរទេស - VFW (អាមេរិក) ដឹក​នាំ​ដោយ​លោក​ Keith
E.Harman អគ្គមេ​បញ្ជាការរងទីមួយ អង្គការ VFW ​ដែល​កំពុងបំពេញ​​ទស្សនកិច្ចនៅ
វៀតណាម។ នៅក្នុងជំនួបនេះ លោក Nguyen Tam Chien បានវាយ​តំលៃខ្ពស់​កម្មវិធី
ផ្លាស់ប្តូរគណៈប្រតិភូរវាងអង្គការអតីត​ទាហាន ​ចូលរួមសង្គ្រាមនៅ​ឯបរទេស (VFW)
និងសមាគមវៀតណាម-អាមេរិក​ ដែលបានបង្កើតឡើងពីឆ្នាំ១៩៩៦មក។ ​លោកក៏
បានសង្កត់ធ្ងន់ថា៖ កម្មវិធីនេះបានជំរុញការយោគយល់គ្នាទៅវិញទៅមកជំរុញការ
អភិវឌ្ឍន៍ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាជននៃ​ប្រ
ទេសទាំងពីរ វៀតណាម-អាមេរិក​ ជាពិសេសគឺរវាងបណ្ដាអតីតយុទ្ធជនវៀតណាម​
និងអតីតទាហានអាមេរិក។

នៅក្នុងជំនួបនេះ ភាគីទាំងពីរក៏បានស្ដីអំពីបញ្ហាស្វែងរកទាហានអាមេរិក​
ដែលបាត់ខ្លួន​នៅ​ក្នុងសង្គ្រាមនៅវៀតណាម (MIA) និងទិសដៅរៀបចំវេទិកា៖សហ
គ្រាសអតីត​ទាហាន​វៀតណាម-អាមេរិក លើកទីមួយ នៅវៀតណាមផងដែរ៕