ដំណើរទស្សនកិច្ចនៅឡាវរបស់នាយករដ្ឋមន្ត្រីវៀតណាមអះអាងនូវការប្តេជ្ញាចិត្តបង្កើនចំណងសាមគ្គីភាពពិសេសរបស់ប្រទេសទាំងពីរ

(VOV)_ប្រការនេះត្រូវបាន អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai
Trung ​សង្កត់ធ្ងន់​ក្នុងពេលឆ្លើយសម្ភាសន៍​មជ្ឈដ្ឋាន​សារព័តមាន ក្នុងឱកាស នា
យករដ្ឋមន្ត្រី លោក Nguyen Tan Dung និង​គណៈប្រតិភូ​រដ្ឋាភិបាលវៀតណាម
បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវ​ នាថ្ងៃទី​១៣ និងទី១៤​ ប្រកបដោយ
ជោគជ័យ។លោក Le Hoai Trungបានអោយ​ដឹងថា៖ក្នុងដំណើរទស្សនកិច្ចលើក
នេះ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung ​បានមានជំនួបសន្ទនាជាមួយនា
យករដ្ឋមន្ត្រី Thongsing Thammavong និង​ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ឡាវ។ភាគី
ទាំងពីរបានអះអាងនូវទំនាក់ទំនងជិត​ស្និទ្ធ​ ចំណងសាមគ្គីពិសេស វៀតណាម-
ឡាវ នឹងជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃ​បាន។​ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏
បានឯកភាពអំពីការងារមួយចំនួន​ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម
និងវិនិយោគ។

ស្ដីពីបណ្ដាបញ្ហាអន្តរជាតិនិងតំបន់ ភាគីទាំងពីរបានឯកភាពបង្កើនកិច្ច
សហប្រតិបត្តិការទ្វេភាគី និងជាមួយប្រទេសជាសមាជិកអាស៊ាននានា រក្សា
គោលជំ​ហរ សម្លេងរួមរបស់អាស៊ាន ក្នុងបណ្ដាបញ្ហាយុទ្ធសាស្ត្រសំខាន់ នៅ
ក្នុងតំបន់ ​ដែលក្នុងនោះមានបញ្ហានៅសមុទ្រខាងកើត។ នាយករដ្ឋមន្ត្រី
Nguyen Tan Dung បានអះអាងថា៖​វៀតណាមនឹងគាំទ្រអស់ពីកម្លាំងកាយចិត្ត
គាំទ្រ​ឡាវ​ ទទួល​តួនាទី​ជាប្រធានអាស៊ាន នាឆ្នាំ ២០១៦ ប្រ​កបដោយជោគជ័យ។

ស្ដីពីគំរោងការណ៍ធ្វើអាជីវកម្ម និងកែច្នៃអំបិលរ៉ែKali នៅឡាវ គំរោង
ការណ៍​ធំបំផុត នៅឯបរទេសរបស់វៀតណាម នាយករដ្ឋមន្ត្រី Nguyen Tan
Dung បាន​អះអាងថា៖ គំរោងការណ៍នេះមិនគ្រាន់តែជាសកម្មភាពសេដ្ឋកិច្ច
ដើម្បីផល​ប្រយោជន៍របស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំង បង្ហាញនូវ
ការយកចិត្តទុកដាក់ គោរព របស់បក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះឡាវ
ហើយមានគោលបំណងរួមវិភាគទានយ៉ាងសកម្មថែមទៀត ចំពោះការអភិ
វឌ្ឍន៍សេដ្ឋកិច្ច សង្គម​​នៅឡាវទៀតផង៕