ប្រធានគណៈកម្មាធិការបោះឆ្នោតហ្គាហ្សា លោក Jamil Al-Khalidi បានបញ្ជាក់ថា គណៈកម្មាធិការបានទទួល​លិខិត​ចុះឈ្មោះពីគណបក្សនយោបាយ និងបេក្ខជន​ឯករាជ្យ​។ ទន្ទឹមនឹងនេះ គណៈកម្មាធិការបោះឆ្នោតកណ្តាលប៉ាឡេស្ទីនកំពុងរៀបចំការិយាល័យបោះឆ្នោតប្រហែល ១០០-១១០ កន្លែងនៅហ្គាហ្សា ដោយបម្រើ​អ្នកបោះឆ្នោតក្នុងស្រុកប្រហែល ១,២៥ លាននាក់។ ទោះជាយ៉ាងណាក៏ដោយ លោក Jamil Al-Khalidi បានសង្កត់ធ្ងន់ថា សន្តិសុខគឺជាបញ្ហាប្រឈមដ៏ធំបំផុតនៅក្នុងដំណើរការបោះឆ្នោត ដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធដើម្បីធានាលក្ខខណ្ឌការពារសេរីភាពប្រតិបត្តិការរបស់អ្នកចូលរួមក្នុងការបោះឆ្នោតទាំងអស់​។

មុននោះ នៅថ្ងៃទី៩ ខែកក្កដា ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានចេញក្រឹត្យមួយកំណត់ថ្ងៃទី២៨ ខែវិច្ឆិកា ជាកាលបរិច្ឆេទសម្រាប់ការបោះឆ្នោតនីតិបញ្ញត្តិនៅក្រុងយេរូសាឡឹមខាងកើត តំបន់វេស្តប៊ែង និងតំបន់ហ្គាហ្សា​។ អំឡុង​ពេល​ឈរឈ្មោះ​ចាប់ផ្តើមពីថ្ងៃទី២៦ ខែកញ្ញា ដល់ថ្ងៃទី៧ ខែតុលា។ ការបោះឆ្នោតនាពេលខាងមុខ គឺជាការបោះឆ្នោតលើកទីបីសម្រាប់ក្រុមប្រឹក្សានីតិបញ្ញត្តិប៉ាឡេស្ទីន បន្ទាប់ពីការបោះឆ្នោតឆ្នាំ១៩៩៦ និងឆ្នាំ២០០៦៕