សមាជិករដ្ឋសភាបានឯកភាពគ្នាថា ការធ្វើវិសោធនកម្មច្បាប់ដីធ្លីមានអត្ថន័យដ៏សំខាន់ពិសេស មិនត្រឹមតែដោះស្រាយឧបសគ្គក្នុងរយៈពេលខ្លីខាងមុខប៉ុណ្ណោះទេ ថែមទាំងក្លាយជាឧបករណ៍សម្រាប់ស្ថាបនាការអភិវឌ្ឍ បង្កើតមូលដ្ឋានគ្រឹះផ្នែកច្បាប់ដែលមានស្ថិរភាព តម្លាភាព ដោះស្រាយចំណុចខ្វះខាតយូរអង្វែងនិងជាមូលដ្ឋានក្នុងការគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដោះសោធនធានសម្រាប់ការអភិវឌ្ឍ ព្រមទាំងធានាបាននូវសុខដុមរមនានៃផលប្រយោជន៍រវាងរដ្ឋ ប្រជាជន និងសហគ្រាស។ លោក Le Huu Tri សមាជិករដ្ឋសភានៃខេត្ត Khanh Hoa បានផ្ដល់យោបល់ថា៖

«ខ្ញុំស្នើឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងពីផ្នត់គំនិតគ្រប់គ្រងរដ្ឋបាលទៅជាផ្នត់គំនិតអភិបាលកិច្ច ស្ថាបនាការអភិវឌ្ឍ ជំរុញខ្លាំងនូវកំណែទម្រង់នីតិវិធី និងធ្វើឌីជីថលូបនីយកម្មទិន្នន័យដីធ្លី ប្រកាសព័ត៌មានជាសាធារណៈ និងបង្កើនគណនេយ្យភាព។ ច្បាប់ដីធ្លីត្រូវតែធានាវិន័យរដ្ឋ ដោះសោធនធានអភិវឌ្ឍន៍ និងការពារសិទ្ធិ ផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន ដោយមិនក្លាយជាឧបសគ្គចំពោះការអភិវឌ្ឍ។ ការធ្វើវិមជ្ឈការដល់អាជ្ញាធរមូលដ្ឋាន ២ កម្រិតគឺចាំបាច់ ប៉ុន្តែវាត្រូវតែមានបទប្បញ្ញត្តិច្បាស់លាស់ស្តីពីសមត្ថកិច្ច លក្ខខណ្ឌសម្រាប់ការកែសម្រួលផែនការមេ ក៏ដូចជាយន្តការសម្រាប់ការត្រួតពិនិត្យ ការឃ្លាំមើល និងការទប់ស្កាត់ផលប្រយោជន៍បក្សពួកនិយមផងដែរ»៕