អ្នកទស្សនាជាង ២៨១.០០០ នាក់គឺជាកំណត់ត្រាខ្ពស់បំផុតនៃអ្នកទស្សនាដែលមកកាន់ពហុកីឡដ្ឋានក្នុងថ្ងៃតែមួយ (ថ្ងៃទី ១៦ ខែមិថុនា)។ អត្រាបំពេញពហុកីឡដ្ឋាននៅទូទាំងសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដាបានឈានដល់ ៩៩.៧% បង្ហាញពីភាពទាក់ទាញដែលមិនធ្លាប់មានពីមុនមក។ ទន្ទឹមនឹងនោះ ការចូលមើលវីដេអូនិងអន្តរកម្មចំនួន ២០ ពាន់លានលើក នៅទូទាំងវេទិកាឌីជីថលសកលលោកគឺជាកំណត់ត្រាខ្ពស់បំផុតក្នុងចំណោមព្រឹត្តិការណ៍ World Cup ។
លើសពីនេះ ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ ក៏ជាគំនាស់សេដ្ឋកិច្ចដ៏ខ្លាំងក្លា សម្រាប់តំបន់ម្ចាស់ផ្ទះ ដោយរួមចំណែកជិត ៤១ ពាន់លានដុល្លារដល់ GDP សរុបរបស់អាមេរិកខាងជើង។ ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ បានបង្កើតប្រាក់ចំណូលជាង ១៣ ពាន់លានដុល្លារពីសិទ្ធិផ្សាយទូរទស្សន៍ សំបុត្រ និងការឧបត្ថម្ភ។ លើសពីនេះ ទីក្រុងម្ចាស់ផ្ទះនីមួយៗនៅសហរដ្ឋអាមេរិកបានកត់ត្រាសកម្មភាពសេដ្ឋកិច្ចកើនឡើងប្រហែល ១៦០ ដល់ ៦២០ លានដុល្លារអាមេរិក។ អត្រាស្នាក់នៅសណ្ឋាគារនៅជិតទីកន្លែងប្រកួតត្រូវបានព្យាករណ៍ថា សម្រេចបាន ៩៥% ក្នុងអំឡុងពេលដែលព្រឹត្តិការណ៍នេះប្រព្រឹត្តទៅ។
ការងារសន្តិសុខសម្រាប់ព្រឹត្តិការណ៍ Worldcup ឆ្នាំ ២០២៦ ត្រូវបានចាត់ទុកជាប្រតិបត្តិការទ្រង់ទ្រាយធំដែលមិនធ្លាប់មានពីមុនមក ដោយមានការណែនាំយ៉ាងដិតដល់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក និងការសម្របសម្រួលពហុស្រទាប់ពីភ្នាក់ងារសហព័ន្ធជាង ៥០ និងអង្គការអនុវត្តច្បាប់ក្នុងស្រុកចំនួនជាង ៤០០៕
