ឧទ្ទេសនាមបណ្តាញអ៊ិនធើណែតផ្ទៃក្នុង AIPA នៅវៀតណាម

(VOVworld)-នាព្រឹកថ្ងៃទី២០មេសា នៅទីស្នាក់ការខុទ្ទការល័យរដ្ឋសភាបានប្រ
ព្រឹត្តទៅសម័យ ប្រជុំឧទ្ទេសនាមអំពីបណ្តាញអ៊ិនធើណែតផ្ទៃក្នុងរបស់សហភាព
អន្តរសភាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA) នៅវៀតណាម។​នេះជាសកម្ម
ភាពស្ថិតក្នុងកម្មវិធី ឧទ្ទេសនាមអំពីបណ្តាញអ៊ិនធើណែតផ្ទៃក្នុង AIPA (AIPA
Conect) ទៅអន្តរសភា ជាសមាជិកនៃលេខាធិការដ្ឋាន AIPA។ ប្រព័ន្ធបណ្តាញផ្ទៃ
ក្នុង AIPA បានកសាង និងអភិវឌ្ឍន៍ក្នុងបំណងបង្កើតបណ្តាញព័ត៌មានអេឡិចត្រូ
និក ដើម្បីចែករំលែក ចំណេះដឹងនិងជូនព័ត៌មានដល់សមាជិក AIPA។ សិក្ខាសា
លាប្រធានបទ ស្តីពីប្រព័ន្ធបណ្តាញផ្ទៃក្នុង AIPA ដើរតួនាទីសំខាន់ ជាវេទិកា
សម្រាប់អ្នកជំនួយការ របស់សមាជិក AIPA ផ្លាស់ប្តូរមតិនិងរៀនសូត្របទពិសោធ
ន៍លើវិស័យបច្ចេកវិទ្យាព័ត៌មាន៕