ទេសចរណ៍ហាណូយ

(VOV)_នារសៀលថ្ងៃទី១៤មេសា មន្ទីរទេសចរណ៍ហាណូយ បានរៀបចំ​ពិធី
ឧទ្ទេសនាមអំពីរូបភាពទេសចរណ៍ហាណូយ ប្រកបដោយភាពទាក់ទាញ និង​សក្ដានុ
ភាព ចំពោះបណ្ដាអង្គភាពអាជីវកម្មទេសចរណ៍ជាតិនិងអន្តរជាតិ បណ្ដា​អង្គការអន្ត
រជាតិ។ នៅទីនេះ លោក Do Dinh Hong នាយកមន្ទីរទេសចរណ៍​ហាណូយ បាន
អោយដឹងថា៖

“ នាបច្ចុប្បន្ន រដ្ឋអំណាចរដ្ឋធានីហាណូយ កំពុងយកចិត្តទុកដាក់វិនិយោគ​
និងមានគោលនយោបាយអនុគ្រោះជាច្រើន ដើម្បីទាក់ទាញទុនវិនិយោគ បង្ក​
លក្ខណះងាយស្រួល សំរាប់អង្គភាពអាជីវកម្ម និងភ្ញៀវទេសចរមកទស្សនារដ្ឋធានី
។ទីក្រុងក៏បានអញ្ជើញអ្នកជំនាញការបរទេស កសាងគំរោងការណ៍មេ និងជាក់​
ស្ដែងដើម្បីអភិវឌ្ឍន៍ទេសចរណ៍ហាណូយ បង្កើតមូលដ្ឋានដើម្បីអំពាវនាវ​វិនិយោគ
និងអភិវឌ្ឍន៍មណ្ឌលទេសចរណ៍មួយចំនួនថ្នាក់ជាតិនិងអន្តរជាតិ៕”