(VOVworld) - នារសៀលថ្ងៃទី៩ កញ្ញា នៅទីស្ដីការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តី
វៀតណាមលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូ
អាជីវករអាមេរិក ដឹកនាំដោយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅសឹង្ហបុរីលោក Kirk
Wagar ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។នៅទីនេះ លោក
Nguyen Xuan Phuc បានឲ្យដឹងថា វៀតណាមនាបច្ចុច្បន្នត្រូវបានវាយតំលៃជាទី
កន្លែងទាក់ទាញការវិនិយោគធំនៅអាស៊ាននិងជាទីផ្សារពោរពេញទៅដោយ
សក្ដានុភាពសំរាប់ទំនិញនាំចេញ កែឆ្នៃ។វៀតណាមក៏កំពុងចរចារអំពីកិច្ចព្រម
ព្រៀង ដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) ដោយសង្ឃឹមថា នឹងបើកចេញ
ឱកាសជាច្រើនសំរាប់ការផ្លាស់ប្ដូរពាណិជ្ជកម្មវិនិយោគទ្វេភាគីវៀតណាមអាមេរិក។
ឯកអគ្គរដ្ឋទូត Kirk Wagar បានសង្កត់ធ្ងន់ថា អង្គភាពអាជីវកម្មអាមេរិកនៅសឹង្ហបុរី
ភាគច្រើន បានសំដែងគោលបំណងបើកទូលាយការវិនិយោគនៅតំបន់អាស៊ាន
និងទីមកដល់លេខមួយដែលគេជ្រើសរើសនោះគឺវៀតណាម។លោក Kirk Wagar
សង្ឃឹមថា ដោយមានការសន្យាកែលំអរបរិយាកាសវិនិយោគអាជីវកម្ម បង្កលក្ខ
ណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្ម នាពេលខាងមុខនឹងមានអង្គភាពអាជីវ
កម្មអាមេរិកជាច្រើនមកវិនិយោគនៅវៀតណាម៕

![]() |
| លោកឧបនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងគណៈប្រតិភូអាជីវករអាមេរិកថតរូបអនុស្សាវរីយ៍ |