ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai អញ្ជើញចូលរួមពិធីសម្ពោធន៍រោងចក្រសំអាតទឹកបញ្ចេញចោលខេត្ត Bac Ninh

(VOV)_ការប្រមូលផ្តុំ អភិវឌ្ឍន៍បណ្ដាគំរោងការណ៍សំអាតបរិស្ថាន ត្រូវបាន
ចាត់ទុកជាភារកិច្ចចាំបាច់របស់ប្រទេសទាំងមូល ប្រជាជនទាំងមូល ស្ថាប័នគ្រប់
ជាន់ថ្នាក់។ បណ្ដាតំបន់ត្រូវចាត់ទុកថា៖ បរិស្ថានជាបទដ្ឋានមួយក្នុងចំណោម​បទ
ដ្ឋាន វាយតំលៃអំពីកំរិតអភិវឌ្ឍន៍។ នេះគឺជាការអះអាងរបស់ឧបនាយករដ្ឋ​មន្ត្រីវៀតណាម លោក Hoang Trung Hai នៅពិធី​សម្ពោធន៍រោង​ចក្រ​សំអាតទឹក
បញ្ចេញចោល​ ខេត្ត Bac Ninh (ភាគខាង​ជើង​វៀតណាម)។

ក្នុងដំណាក់កាលទី១ រោងចក្រមានកម្លាំង ៣៣ ០០០ m3/ ថ្ងៃ ដោយ​មាន
ទឹកប្រាក់វិនិយោគចំនួន ៨០០ ពាន់លានដុង។ ដំណាក់កាលទី២ គឺ ​៧០ ០០០
m3/ ថ្ងៃ ដោយមានទឹកប្រាក់វិនិយោគចំនួន ១ ២០០ ពាន់លានដុង៕