(VOVworld)-នាថ្ងៃទី៣វិច្ឆិកានៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh
Dung បានទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន Amata របស់ថៃ លោក Vikom
Kromadit។ថ្លែងមតិក្នុងជំនួបនេះ លោក Trinh Dinh Dung បានចាត់ទុកថា ទំនាក់ទំ
នងដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងថៃកំពុងមានការអភិវឌ្ឍន៍យ៉ាងល្អប្រសើលើ
គ្រប់វិស័យ ជាពិសេសគឺវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ។ លោក Trinh Dinh
Dung បានអះអាងថា រដ្ឋាភិបាលជានិច្ចកាល បង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាព
អាជីវកម្មបរទេសក្នុងនោះមានថៃផងមកធ្វើអាជីវកម្មនៅវៀតណាម។លោកឧបនា
យករដ្ឋ មន្ត្រីបានស្នើរឲ្យសម្ព័ន្ធក្រុម Amata មានការរួមចំណែកសកម្មថែមទៀតចូល
ក្នុងវិស័យ សំណង់ អភិវឌ្ឍន៍មណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់នៅវៀតណាម។ រីឯ
ខ្លួនវិញ ប្រធានសម្ព័ន្ធក្រុមហ៊ុន Amata លោក Vikrom Kromadit មានបំណងថា នាពេល
ខាង មុខ សម្ព័ន្ធក្រុមហ៊ុន Amata នឹងឆ្ពោះទៅកសាងទីក្រុងឆ្លាតនិងមណ្ឌលឧស្សាហ
កម្មបច្ចេកវិទ្យាខ្ពស់នៅវៀតណាម៕
ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung ទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន Amata (ថៃ)
(VOVworld)-នាថ្ងៃទី៣វិច្ឆិកានៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន Amata
