ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី១៥ ខែតុលា ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិទាំងបី និងសមយុទ្ធរួមគ្នារវាងកងទ័ពវៀតណាម ឡាវ និងកម្ពុជា។ ក្នុងជំនួបពិភាក្សា នាយឧត្តមសេនីយ៍លោក ផាន់ វ៉ាន់ យ៉ាង បានស្នើថា នាពេលខាងមុខ ក្រសួងការពារជាតិនៃប្រទេសទាំងពីរ បន្តអនុវត្តន៍នូវខ្លឹមសារសហប្រតិបត្តិការដូចជា៖ ការស្វែងរក ការប្រមូលផ្តុំ និងធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលពលីកម្មនៅកម្ពុជានាគ្រាសង្គ្រាម; ជួបប្រាស្រ័យកម្រិតខ្ពស់ និងកម្រិតផ្សេងទៀត; ជួបសន្ទនានិងពិគ្រោះយោបល់...កសាងព្រំដែនវៀតណាម-កម្ពុជា ប្រកបដោយសន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍ ...។ ជាមួយគ្នានោះ គាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពវៀតណាម ឡាវ និងកម្ពុជា...។
រីឯខ្លួនវិញ លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តអនុវត្តខ្លឹមសារដូចជា៖ ផ្លាស់ប្តូរគណៈប្រតិភូ បណ្តុះបណ្តាល គ្រប់គ្រងព្រំដែនទាំងនៅលើសមុទ្រ និងលើដីគោក... តាមនោះ បន្តពង្រឹងបន្ថែមទៀតនូវជំហរនៃកិច្ចសហប្រតិបត្តិការការពារជាតិ ជាសសរស្តម្ភដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
នៅចុងបញ្ចប់នៃកិច្ចពិភាក្សា នាយឧត្តមសេនីយ៍លោក ផាន់ វ៉ាន់ យ៉ាង និងនាយឧត្តមសេនីយ៍លោក ទៀ សីហា បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការការពារជាតិវៀតណាម-កម្ពុជាសម្រាប់ឆ្នាំ២០២៧៕
