ឧបនាយករដ្ឋមន្ត្រី Vu Duc Dam អញ្ជើញចូលរួមសន្និបាតប្រឡងប្រណាំងស្នេហារជាតិផ្នែកសុខាភិបាល

(VOV)-នាព្រឹកថ្ងៃទី១៧ កញ្ញា នៅទីក្រុងហាណូយ ក្រសួងសុខាភិបាល​វៀត
ណាម​ បានរៀបចំការប្រឡង ប្រណាំងស្នេហារជាតិ លើកទី៦ ដោយមា​ន​ប្រធាន​
បទ៖​ ផ្លាស់ប្តូរថ្មី សកម្ម ច្នៃប្រឌិតថ្មី ប្រសិទ្ធិភាព និងសុខភាពប្រជាជន។ ​រយៈពេល
៥ឆ្នាំកន្លងទៅ ការងារប្រឡងប្រណាំងស្នេហារជាតិ របស់ផ្នែកសុខាភិបាល មានការ
ផ្លាស់ប្តូរថ្មីជាច្រើន រួមចំណែកយ៉ាងសកម្ម ក្នុងជោគជ័យនៃបុព្វ​ហេតុការពារ ថែទាំ
និងលើកកំបស់កម្លាំងសំរាប់ប្រជាជន។ ថ្លែងមតិនៅទីនេះ ​ឧបនាយករដ្ឋមន្ត្រី
លោក Vu Duc Dam បានសូមអោយ៖​ បណ្ដាកម្មាភិបាល បុគ្គលិកនៃផ្នែកសុខា
ភិបាលបន្តខំប្រឹងប្រែង ដើម្បីទទួល​អោយបាននូវជៅគជ័យថ្មី ពង្រីកប្រពៃណី
ដ៏ភ្លឺស្វាង របស់ផ្នែកសុខាភិបាល សក្តិសមជាមួយទំនុកទូកចិត្ត របស់​បក្ស រដ្ឋ
និងប្រជាជន៕