ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue បំពេញការងារនៅខេត្តLao Cai

(VOV)_នាថ្ងៃទី១២មករា ក្រុមការងាររដ្ឋាភិបាល ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី
លោក Vuong Dinh Hue ឧបនាយករដ្ឋមន្ត្រីវៀតណាម ​បានធ្វើដំណើរ​បំពេញ​ការងារនៅ
ខេត្ត Lao Cai។ ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ​ឧបនាយករដ្ឋមន្ត្រី លោក
Vuong Dinh Hue បានវាយតំលៃខ្ពស់ចំពោះលទ្ធផល​ដែល​ខេត្តទទួលបានក្នុងឆ្នាំ២០១៦។
ឧបនាយករដ្ឋមន្ត្រីក៏បានស្នើអោយខេត្ត Lao Cai ត្រូវមានយន្តការគោលនយោបាយ
ប្រមូលផ្តុំកម្លាំងសង្គម ដើម្បីជំរុញការ​អភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែន។ លោក
Vuong Dinh Hue ក៏បានក្រើន​រំលឹកខេត្តត្រូវស្វែងរកវិនិយោគិនយុទ្ធសាស្ត្រ ដើម្បីមាន
គំរោងការណ៍ធំៗ ​ដូចជាការអភិវឌ្ឍន៍មណ្ឌលទេសចរណ៍ Sa Pa ព្រលានយន្តហោះ​ Lao Cai៕