វ៉ាស៊ីនតោនព្រមាននឹងចេញផ្សាយបទដាក់ទណកម្មថ្មីទៅលើស៊ីរី (VNA)

(VOVworld) – នាថ្ងៃទី ៧ មេសា​ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Steve Mnuchin
បានឲ្យដឹងថា៖ អាមេរិកនឹងប្រកាសយ៉ាងឆាប់រហ័សបណ្ដាបទដាក់ ទណ្ឌកម្មថ្មី
តម្រង់ទៅលើស៊ីរី។ សេចក្តីប្រកាសពោលខាងលើត្រូវបាននាំចេញក្នុង កាលៈទេសៈ
វ៉ាស៊ីនតោនចោទប្រកាន់រដ្ឋអំណាចរបស់ប្រធានាធិបតីស៊ីរី លោក Bashar al Assad
បានដំណើរការវាយប្រហារតាមផ្លូវអាកាសទៅលើឃ្លាំងអាវុធ គីមីនៅខេត្ត Idlib
ប៉ែកពាយព្យស៊ីរី ដែលធ្វើឲ្យជនស៊ីវិលរាប់សិបនាក់ត្រូវស្លាប់។ ក្នុងពេលនោះ រដ្ឋមន្ត្រី
ការបរទេសអាមេរិក លោក Rex Tillerson ក៏បានឲ្យដឹង ថែមទៀតថា៖​ ទង្វើជាបន្ត
របស់អាមេរិកនឹងផ្អែកទៅលើប្រតិកម្មរបស់ស៊ីរីបន្ទាប់ពី ការវាយប្រហាររបស់កង
ទ័ពអាមេរិកទៅលើមូលដ្ឋានសឹករបស់រដ្ឋអំណាច Damascus។ មុននេះ ថ្លែងមតិ
នៅសម័យប្រជុំជាបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. សំដៅពិភាក្សអំពី
ស្ថានភាពនៅស៊ីរី នាថ្ងៃទី ៧ មេសា ឯកអគ្គ រដ្ឋទូតអាមេរិកប្រចាំនៅ អ.ស.ប.
លោកស្រី Nikki Haley បានព្រមានថា៖ វ៉ាស៊ីន តោនត្រៀមខ្លួនជាស្រេចដាក់
ពង្រាយសកម្មភាពយោធាបន្ថែមនៅស៊ីរី ប៉ុន្តែ នៅ សង្ឃឹមថា៖ នឹងមិនចាំបាច់
ធ្វើដូច្នេះដែរ។

ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ៧ មេសា នាយករដ្ឋមន្ត្រីរុស្ស៊ី
លោក Dmirty Medvedev បានចាត់ទុកថា៖ ការវាយប្រហារតាមផ្លូវអាកាសទៅ
លើមូលរដ្ឋសឹកនៅស៊ីរីដោយកាំជ្រួចរបស់អាមេរិកគឺជាទង្វើខុសច្បាប់ ព្រមទាំង
សម្តែងការព្រួយបារម្ភអំពីលទ្ធភាពប៉ះទង្គិចរវាងកងទ័ពរុស្ស៊ីនិងកងទ័ពអាមេរិក
ផងដែរ។ នាថ្ងៃដដែល ក្រសួងកាពារជាតិរុស្ស៊ីបានប្រគល់ជូនលិខិតផ្លូវការស្តីអំពី
ការបញ្ឈប់ខ្សែទូរស័ព្ទ hotline ជាមួយវិមានបញ្ជកោណនៅស៊ីរីចាប់ពីថ្ងៃទី ៨ មេសា
ឆ្នាំ ២០១៧ តទៅ។

រីឯភាគី អ.ស.ប. អគ្គលេខាធិការរង អ.ស.ប. ទទួលបន្ទុកបញ្ហានយោបាយ
លោក Jeffrey Feltman បានអំពាវនាវឲ្យភាគីនានាគប្បីធ្វើសកម្មភាពភ្លាមមួយ
រំពិចដើម្បីធានាប្រជាពលរដ្ឋស៊ីរី ប៉ុន្តែ ទង្វើនេះត្រូវឈរលើបណ្ដាគោលការណ៍របស់
អ.ស.ប. និងច្បាប់អន្តរជាតិ។ ក្នុងពេលនោះ តំណាងជាន់ខ្ពស់ទទួលបន្ទុក គោល
នយោបាយកិច្ចការបរទេសនិងយោធារបស់ EU លោកស្រី Federica Mogherini
បានអះអាងថា៖ មិនអាចដោះស្រាយជំលោះនៅស៊ីរីដោយយោធា នោះទេ៕