យោងតាមនាយកមជ្ឈមណ្ឌលអាស៊ាននៅសាកលវិទ្យាល័យទំនាក់ទំនងអន្តរជាតិម៉ូស្គូ (MGIMO) ក្រសួងការបរទេសរុស្ស៊ី សាស្ត្រាចារ្យរង Ekaterina Koldunova បានចាត់ទុកថា ការធ្វើជាម្ចាស់ផ្ទះនៃវេទិកាអនាគតអាស៊ានបានបង្ហាញថា វៀតណាមកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការសន្ទនាលើទិសដៅអភិវឌ្ឍន៍របស់អាស៊ាន។ វៀតណាមបន្តបញ្ជាក់ពីតួនាទីយ៉ាងសកម្មក្នុងការកសាងរបៀបវារៈអភិវឌ្ឍន៍អាស៊ាន មិនត្រឹមតែតាមរយៈគំនិតផ្តួចផ្តើមជាក់ស្តែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោយការបង្កើតបរិយាកាសសន្ទនា ការផ្លាស់ប្តូរទស្សនៈ និងសំណើវិធីសា ស្រ្តថ្មីៗចំពោះបញ្ហាតំបន់និងអន្តរជាតិ។
ក្នុងពេលនោះ សាស្ត្រាចារ្យបណ្ឌិត Dmitry Valentinovich Mosyakov បានបញ្ជាក់ថា វៀតណាមជានិច្ចកាលបង្ហាញពីតួនាទីវិជ្ជមាននៅក្នុងបញ្ហាដ៏ស្មុគស្មាញទាំងអស់នៅក្នុងតំបន់និងអន្តរជាតិនាពេលបច្ចុប្បន្ន ដោយតែងតែដើតជួរមុខក្នុងការរក្សាឯកភាពនិងសាមគ្គីភាពក្នុងអាស៊ាន ស្វែងរកសំឡេងរួម ឬការសម្របសម្រួលគ្នាលើបញ្ហាបន្ទាន់បំផុត៕
