សិក្ខាសាលាស្តីពី “តួនាទីរបស់គណបក្សនយោបាយអាស៊ីអាគ្នេយ៍ក្នុងការកសាងសហគមន៍អាស៊ាន” បានប្រមូលផ្តុំ​តំណាងគណបក្សនយោបាយជាង ១០ នៅក្នុងតំបន់។ នេះជាលើកដំបូងដែលយន្តការសន្ទនាពហុភាគីរវាងគណបក្សនយោបាយអាស៊ីអាគ្នេយ៍ត្រូវបានរៀបចំឡើងក្នុងក្របខ័ណ្ឌនៃវេទិកាអនាគតអាស៊ាន។ គំនិតផ្តួចផ្តើមនេះក៏សម​ស្របនឹងគោលនយោបាយការបរទេសដ៏ទូលំទូលាយរបស់វៀតណាម ដែលមានសសរស្តម្ភចំនួន​បីគឺ ការទូតបក្ស ការទូតរដ្ឋ និងការទូតប្រជាជន។

ទន្ទឹមនឹងនោះ សន្និសីទថ្នាក់ដឹកនាំទីក្រុងអាស៊ាន​ រៀបចំដោយទីក្រុងហាណូយ បានពិភាក្សាអំពីដំណោះ​ស្រាយ​សម្រាប់ការអភិវឌ្ឍទីក្រុងឆ្លាតវៃ ការផ្លាស់ប្តូរឌីជីថល កំណើនបៃតង និងការបង្កើនភាពធន់នឹងបញ្ហាប្រឈមថ្មីៗ​។ នេះក៏ជាលើកដំបូង ដែលគំនិតផ្តួចផ្តើមត​ភ្ជាប់មេដឹកនាំទីក្រុងអាស៊ានត្រូវបានរៀបចំឡើងក្នុងក្របខ័ណ្ឌនៃវេទិកាអនាគតអាស៊ាន ដោយទទួលបានការយក​ចិត្ត​ទូក​ដាក់ និងការវាយតម្លៃជាវិជ្ជមានពីប្រទេសសមាជិក៕​