វេទិកានេះបានទាក់ទាញប្រតិភូប្រមាណ ១៥០នាក់ មកពីភ្នាក់ងាររដ្ឋាភិបាល អង្គការប្រព័ន្ធផ្សព្វផ្សាយ វិទ្យាស្ថានស្រាវជ្រាវ អាជីវកម្ម និងអង្គការអន្តរជាតិ។ នៅក្នុងសុន្ទរកថាបើកវេទិកា លោក ឆាង បូ អគ្គនាយកនៃនាយកដ្ឋានភាសាបរទេសចិន បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយដ៏រឹងមាំបង្កើតបរិយាកាសមតិសាធារណៈតម្លាភាពសម្រាប់កិច្ចសហប្រតិបត្តិការរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងចិន ដោយបង្កើនទំនាក់ទំនងប្រជាជន និងពង្រឹងចំណង់មិត្តភាពរវាងភាគីទាំងពីរ។

លោកស្រី Napasorn Bhuvaboriank ប្រធានផ្នែកព័ត៌មាន និងទំនាក់ទំនងសាធារណៈនៅមជ្ឈមណ្ឌលអាស៊ាន-ចិន បានឲ្យដឹងថា “យើងទទួលស្គាល់ថា ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីយ៉ាងសំខាន់ក្នុងការភ្ជាប់ទំនាក់ទំនងរវាងប្រជាជន។ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ យើងអាចកសាងទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនដ៏រឹងមាំ។ ហើយនៅលើមូលដ្ឋាននោះ យើងអាចលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន ដើម្បីផលប្រយោជន៍របស់ប្រជាជននៅក្នុងតំបន់”។

វេទិកានេះបានប្រកាសពីគំនិតផ្តួចផ្តើមថ្មីពីរគឺ កម្មវិធីបង្កើតខ្លឹមសារប្រព័ន្ធផ្សព្វផ្សាយសង្គមអាស៊ាន-ចិន និងស៊េរីទួរទេសចរណ៍បេតិកភណ្ឌវប្បធម៌យុវជនអាស៊ាន-ចិន ឆ្នាំ២០២៦៕